ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តលឿនដូចហោះបានរេចង្កូតទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវបណ្តាក់ឲ្យទ្រេតអស់មួយដើមនិងបណ្តាលឲ្យបុរសបីនាក់រងរបួសធ្ងន់និងស្រាល។

ហេតុាការនេះកើតឡើងកាលពីវេលាម៉ោង១-៤០នាទីយប់ឈានចូលថ្ងៃទី៦ខែតុលាឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវ៩៦កែងនិងផ្លូវមុនីវង្សមុខសាលាជាតិគ្រប់គ្រងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៏មានពីកន្លែងកើយហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសបីនាក់ជិះរថយន្តម៉ាកកាមរីបាឡែនពណ៏សពាក់ស្លាកលេខ2AB-3220បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សទសដៅពីត្បូងទៅជើងបើកក្នុងល្បឿនដូចហោះខណះមកដល់ផ្លូវ៩៦បានបួងចង្កូតបត់ស្តាំដោយសាល្បឿនរថយន្តលឿនពេកក៍ជ្រុលទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវពេញទំហឹងណ្តាលឲ្យទ្រេតមួយដើមនិងបង្កមានអ្មករងរបួសធ្ងន់ស្រាលបីនាក់ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខនិងផ្ទុះពោងទាំងសងខាងនិងខូចខាតយ៉ាងដំណំ​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក្ខនៅការិយាលយ័ចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញរងចាំដោះគ្នានៅពេលក្រោយ៕ ស៊ីន កុសល

ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:25:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.