ភ្នំពរញ៖ ស្ត្រីជនជាតិចិនម្នាក់បើករថយន្តលឿនពរករេចង្កូតទៅបុករថយន្តមួយគ្រឿងដែលភ្ញៀវចតនៅមុខភោជនីយដ្ឋានវិចិត្រ៥បណ្តាលឲ្យការខូចខាតយ៉ាងដំណំសំណាងល្អមិនមានអ្មករងតបួស។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០-០០នាទីយប់ថ្ងៃទី៥ខែតុលាឆ្មាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦មុខភោជនីយដ្ឋាន(វិចិត្រ៥)ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនឹុខ។
យោងតាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើត គេឃើញស្ត្រីជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងម៉ាកលិចសុីសRX-300ពណ៏សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2I-2978បើកបរក្នុងល្បឿនយ៉ាងលឿនបើកពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកហុងដាពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ2I-3659ដែលម្ចាស់បើកមកចតនៅមុខហាងដើម្បីចូលទៅហូបចុកនៅនិងហាងកើតហេតុខាងលើហើយបានចតបែក្បាលទៅកើតស្របទិសដៅគ្នា ពីក្រោយចំហៀងខាងស្តាំរុញរថយន្តហុងដាទៅមុខប្រមាណជាង៥បណ្តាលរថយន្តទាំងពីតងការខូចខាតយ៉ាងដំណំដូចគ្នា តែមិនបង្កឲ្យមានអ្មករងរបួសក្នុងហេតុការនេះឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានតំណាងខាងម្ចាស់រថយន្តបង្កបានមកចចារសម្រុះសម្រួលគ្នាជាមួយខាងម្ចាស់រថយន្តរងគ្រោះដើម្បីចេញថ្លៃជួសជុសទៅខាងរថយន្តរងគ្រោះទាំងអស់ដើម្បីចញ្ចប់រឿងនៅនិងកន្លែងកើតហេតុ។ សហការី

No comments: