មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចេញពីជប់លៀង បើករថយន្តស៊េរីទំនើប បុកទ្រូងផ្លូវបាក់អស់ពីរកង់ ហើយបើករត់ ជ្រុលធ្លាក់ប្រឡាយទឹកស្អុយទៅលែងរួច

ភ្នំពេញ៖ បុរសម្នាក់ចេញពីកម្មវិធីជប់លៀង នៅផ្សារម៉ាក្រូ បើករថយន្តត្រឡប់ទៅផ្ទះ ជ្រុលចង្កូចទៅបុកក្បាលនាគពុះចែកផ្លូវ បាក់អស់ពីរកង់ រថយន្តបង្កព្យាយាមបើករត់ ទៅធ្លាក់ប្រឡាយលូទឹកស្អុយទៅមុខលែងរួច។

ហេតុការណ៍បង្កឲ្យមានកាភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៩ នឹង ៤០នាទីយប់ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន ស៊ុបពពែ ភ្នំពេញ​តាម៉ាប់ តាមបណ្តោយផ្លូវម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រឺស័រពណ៏ពាក់ស្លាកលេខភ្នំពេញ2AT-9595បើកបរដោយឈ្មោះ ហេង ចំនើន ភេទប្រុស អាយុ៤១ ស្នាក់ផ្ទះលេខ៦០  ផ្លូវ១៩៩ ភូមិ៥ សង្កាត់ស្វាយព្រៃទី​១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានស្រុកកំណើត នៅខេត្តកោះកុង។
តាមសាក្សីបានបន្តទៀតថាមុនកើតហេតុគេឃើញម្ចាស់រថយន្តបង្កកំពុងជប់លៀងផឹកសុីជាមួយមិត្តភក្តិនៅនិងផ្សារម៉ាក្រូដែលមានទីតាំងជាប់និងផ្សារ អីអនថ្មី ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លុះដល់ម៉ោងចប់កម្មវិធីក៍បានបើករថយន្តចេញត្រឡប់ទៅផ្ទះដោយដំណើទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុលើងកែងនិងផ្លូវឧកញ្ញាម៉ុងរិទ្ធីបានបត់ស្តាំដៃបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ពីកង់ហើយរថយន្តបង្កមិនឈប់នៅនិងកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់គេចខ្លួនខណះនោះក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុល្បាតនៅក្នុងភូមិសាស្រ្តឃើញហេតុកានេះបានជិះម៉ូតូដេញរថយន្តបង្កមកដល់ចំណុចផ្លូវប្រឡាយលូទឹកស្អុយស្ថិតក្នុងភូមិអង្ក្រង់២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានរេចង្កូតធ្លាក់ប្រឡាយលូទឹកស្អុយត្តូវបានសមត្ថកិច្ចឃាត់ម្ចាស់រថយន្តបង្កនៅនិងកន្លែងកើតភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនខ្លួន ម្ចាស់រថយន្តមកប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ក្រាំងធ្នង់ ទុកប្រគល់ជូនខាង សមត្ថកិច្ច ជំនាញ ចំណែករថយន្តសមត្ថកិច្ច បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែង យករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ចេញពីជប់លៀង បើករថយន្តស៊េរីទំនើប បុកទ្រូងផ្លូវបាក់អស់ពីរកង់ ហើយបើករត់ ជ្រុលធ្លាក់ប្រឡាយទឹកស្អុយទៅលែងរួច ចេញពីជប់លៀង បើករថយន្តស៊េរីទំនើប បុកទ្រូងផ្លូវបាក់អស់ពីរកង់ ហើយបើករត់ ជ្រុលធ្លាក់ប្រឡាយទឹកស្អុយទៅលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:43:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.