មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្ត  បុកម៉ូតូពីក្រោយ រងរបួសប្រអប់ជើងខាងស្រ្តីម្នាក់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តក្រុមហ៊ុនស្រាបៀរអង្គរ លឿនពេកជ្រុលទៅបុកម៉ូតូមួគ្រឿង បើកដោយស្ត្រីម្នាក់ពីក្រោយ បណ្តាលរងរបួសប្រអប់ជើងឆ្វេងម្ខាង។
ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង ៩ នឹង ១០នាទីយប់ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចខាងកើតក្រុមហ៊ុន តេលា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសស្រវឹងស្រាម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2D-7410 បិទស្លាកឡូហ្គោ ក្រុមហ៊ុនស្រាបៀរអង្គរ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FX-6333ជិះដោយស្ត្រីម្នាក់ស្របទិសដៅគ្នា ពីក្រោយ បណ្តាលឲ្យដួលបោកនឹងថ្នល់ រងរបួសប្រអប់ជើងឆ្វេងម្ខាង ភ្លាមៗនោះសាច់ញាតិ ជនរងគ្រោះ បានចុះមកកន្លែងកើតហេតុ យកជនរងគ្រោះដាក់តាមម៉ូតូរឺម៉កកង់បួនបញ្ជូនទៅសង្គ្រោះដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ស្រវឹងស្រាបើករថយន្ត  បុកម៉ូតូពីក្រោយ រងរបួសប្រអប់ជើងខាងស្រ្តីម្នាក់ ស្រវឹងស្រាបើករថយន្ត  បុកម៉ូតូពីក្រោយ រងរបួសប្រអប់ជើងខាងស្រ្តីម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:28:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.