មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តឡង់គ្រឺស័រស៊េរីទំនើប បត់ឆ្លងផ្លូវរងរបួសធ្ងន់ ២នាក់

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយប្តីប្រពន្ធពីរនាក់ បត់ឆ្លងផ្លូវចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យដួលបោកនឹងថ្នល់ រងរបួសធ្ងន់ទាំងពីរនាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខការ៉ាសសាំង កាល់តិច តាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញប្តីប្រពន្ធមួយគូ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9333បើបរទិសដៅពីលិចទៅកើត លុះមកដល់ចណុចកើតហេតុខាងលើ បានបើកភ្លើងសុីញ៉ូបត់ឆ្វេងដៃ ឆ្លងមកផ្លូវម្ខាងទៀត ខណៈនោះក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដា សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-3020 មកពីក្រោយ ស្របទិសដៅគ្នា បុកចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យក្រពឹតទ្វារខាងក្រោយខាងឆ្វេង និងបាក់កញ្ចក់ម្ខាង រងការខូតខាតយ៉ាងដំណំ ចំណែកជនរងគ្រោះដួលបោកនឹងថ្នល់ រងរបួសធ្ងន់ទាំងពីរត្រូវបានរថយន្តសង្គ្រោះ គ្លីនីកឯកជនសួគា៌ ដឹកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ខានបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះគ្នានៅពេលក្រោយ៕
បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តឡង់គ្រឺស័រស៊េរីទំនើប បត់ឆ្លងផ្លូវរងរបួសធ្ងន់ ២នាក់ បើកម៉ូតូលឿនពេកជ្រុលទៅបុករថយន្តឡង់គ្រឺស័រស៊េរីទំនើប បត់ឆ្លងផ្លូវរងរបួសធ្ងន់ ២នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:19:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.