បើករថយន្តទាំងស្រវឹង ជ្រុលឡើងខឿន បុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តទាំងស្រវឹង ជ្រុលឡើងខឿន បុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម

ភ្នំពេញ៖ បង្គោលភ្លើងបំភ្លឺផ្លូវចំនួនមួយដើម  បានបាក់ដួលរៀបស្មើដល់ដី ដោយសារតែ បុរសម្នាក់ស្រវឹងស្រា បើករថយន្តក្នុង ល្បឿនលឿន ហើយជ្រុលឡើងខឿន បុក កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៨ នៅចំណុចមុខច្រកចូល ផ្សារដីថ្មី ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើហេតុ គេបានឃើញរថយន្ត ម៉ាក កាមរីគូទហើម ពណ៌សំបកឪឡឹក ពាក់ស្លាក លេខ ភ្នំពេញ 2C-0409 បើកបរដោយបុរស ម្នាក់ តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុច កើតហេតុ ស្រាប់តែរេចង្កូតឡើងខឿនផ្លូវ បុកបង្គោលភ្លើងបាក់អស់ចំនួន ១ដើម ដួលរៀបស្មើដល់ដី ហើយរថយន្តបង្ក បានព្យាយាមបើករត់ទាំងបែកកង់រហូត ទៅដល់ចំណុចស្តុបលូប្រាំ ទើបទៅមុខ លែងរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ ចំណុចកើតហេតុ ស្ទូចរថយន្តបង្កទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាម ច្បាប់៕
បើករថយន្តទាំងស្រវឹង ជ្រុលឡើងខឿន បុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម បើករថយន្តទាំងស្រវឹង ជ្រុលឡើងខឿន បុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:49:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.