បើករថយន្តលុចស៊ីស ៤៧០ លឿនពេកទៅបុកដើមឈើ បាក់កល់ជាប់ទៅមុខលែងរួច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលុចស៊ីស ៤៧០ លឿនពេកទៅបុកដើមឈើ បាក់កល់ជាប់ទៅមុខលែងរួច


English Language
ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងមិត្តស្រី ម្នាក់ បើករថយន្តមួយគ្រឿង ទំនងជាស្រវឹង ស្រា បោះពួយយ៉ាងលឿន ដោយខ្វះការប្រុង ប្រយ័ត្ន ជ្រុលទៅបុកខឿនផ្លូវ ហើយបាន ជ្រុលទៅបុកដើមឈើមួយដើម បណ្តាលឲ្យ បាក់រៀបដល់ដី រថយន្តរងការខូចខាត យ៉ាងដំណំ ។
ហេតុការណ៏បេះកើតឡើងការពីវេលាម៉ោង  ១០ នឹង ៤៥នាទីយប់ ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ (មុខក្រសួងអប់រំ យុវជន និង កីឡា) ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ម្នាក់ បើករថយន្តម៉ាកលុចស៊ីស ៤៧០ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-9080 ទិសដៅពីត្បូងទៅជើង បំណង ជូនមិត្តភក្តិទៅផ្ទះ បើកក្នុងល្បឿនលឿនពេក ហើយបានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅ បុក ដើមឈើបណ្តាលឲ្យបាក់មួយដើម រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយផ្ទុះពោងសុវត្ថិភាពទាំង សងខាង តែមិនបង្កឲ្យមានអ្នករងរបួស នោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ក៏បានមកដល់កន្លែងកើតហេតុ វាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

បើករថយន្តរ៉េងរ៉ូហ្វ័រ បុកម៉ូតូ រងរបួសធ្ងន់ បុរសម្នាក់
បើករថយន្តលុចស៊ីស ៤៧០ លឿនពេកទៅបុកដើមឈើ បាក់កល់ជាប់ទៅមុខលែងរួច បើករថយន្តលុចស៊ីស ៤៧០ លឿនពេកទៅបុកដើមឈើ បាក់កល់ជាប់ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:23:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.