ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងមិត្តភក្តិ បីនាក់ទៀត បើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន ដល់ផ្លូវកោងបួងចង្កូត មិនទាន់ ជ្រុលទៅបុកដើមឈើមួយដើម ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល បួននាក់ រថយន្តផ្ទប់នឹងដើមឈើខ្ទេចមួយ កំណាត់មុខទៅលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ នឹង ១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខ សាលាវិទ្យាលយ័ ជាសុីម សាមគ្គី តាម បណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បុរសបួននាក់ បើក រថយន្ត មួយគ្រឿង ម៉ាកព្រូស ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរទិសដៅពីជើង ទៅត្បូង ក្នុងល្បឿងយ៉ាងលឿន លុះដល់ ចំណុចកើតហេតុខាងលើ ជួននឹងផ្លូវកោង ផងនោះ បានបួងចង្កូតមិនទាន់ រេចង្កូតមក ខាងស្តាំដៃ ជ្រុលទៅបុកដើមឈើមួយដើម ពេញទំហឹង រងតបួសធ្ងន់ពីរនាក់ ត្រូវបាន រថយន្តសង្គ្រោះសុខលាភមេត្រី ដឹកយកទៅ សង្គ្រោះភ្លាមៗ ចំណែកពីរនាក់ទៀត រងរបួសស្រាល គេចចេញពីកន្លែងកើតហេតុ បាត់។ រីឯរថយន្តបង្កខ្ទេចមួយកំណាត់មុខ ផ្ទុះពោងទាំងពីរផ្ទប់នឹងដើមឈើទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះ មកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕
បើករថយន្តព្រូស ផ្លូវកោង បួងចង្កូតមិនទាន់ ព្រលះដើមឈើ រងរបួសធ្ងន់ស្រាលបួននាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:52:00 PM
Rating:

No comments: