រថយន្តព្រូសព្រលះឌ្រីមសង់ របួសធ្ងន់ ស្រាល ២នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តព្រូសព្រលះឌ្រីមសង់ របួសធ្ងន់ ស្រាល ២នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តព្រូស មួយគ្រឿងយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូ ឌ្រីមសង់ ដែលធ្វើដំណើរបញ្ច្រាស់គ្នា ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល ២នាក់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៤០នាទីយប់ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ ៣០ ម៉ែត្រ ចំណុចជិតស្តុបអ៊ីខាង ក្នុងសង្កាត់ចោមចៅ ៣ ខណ្ឌមានជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

English Language
យោងតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-2464 ពីជើងទៅត្បូងក្នុងល្បឿន ខណៈមកដល់ ចំណុចកើតហេតុខាងលើ បានរេចង្កូតមក ខាងឆ្វេង ជ្រុលទៅបុកម៉ូតូឌ្រីមសង់ ០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-2881 បើកដោយបុរសពីរនាក់ ក្នុងទិសដៅបញ្ច្រាស់គ្នា ពីត្បូងទៅជើង ពេញទំហឹង បណ្ដាលឲ្យដួលបោកនឹងថ្នល់ រងរបួសធ្ងន់ និងស្រាល ២នាក់ ភ្លាមៗនោះ រថយន្តបង្កមិនព្រមឈប់នោះទេ ព្យាយាម បើករត់ទាំងដាច់ក្រឡេកង់មុខខាងឆ្វេង រហូតដល់ក្លិមសេះមាស ទើបទៅលែងរួច ឯជនរងគ្រោះ ត្រូវរថយន្ត ហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ទាក់ទង ជំនាញ មកវាស់វែងយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការ រាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេល ក្រោយ។
រថយន្តព្រូសព្រលះឌ្រីមសង់ របួសធ្ងន់ ស្រាល ២នាក់ រថយន្តព្រូសព្រលះឌ្រីមសង់ របួសធ្ងន់ ស្រាល ២នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:09:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.