ជិះម៉ូតូដេញវាយគ្នា ដួលចូលរថយន្ត រ៉េងរ៉ូវើរ បួសធ្ងន់ស្រាល ២នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូដេញវាយគ្នា ដួលចូលរថយន្ត រ៉េងរ៉ូវើរ បួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ៖ បុរសពីរនាក់បើកម៉ូតូមួយគ្រឿង ត្រូវម៉ូតូឌ្រីមសង់ ដេញវាយពីក្រោយ ហើយក៏ធាក់ដួលចូលរថយន្ត រងរបួសធ្ងន់ និងស្រាល ២នាក់ ត្រូវបានបញ្ជូនទៅ សង្គ្រោះ នៅមន្ទីរពេទ្យ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១២ នឹង ១០នាទីយប់អាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយ ផ្លូវ ២០០៤ ក្នុងសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

English Language

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសពីរនាក់ បើកម៉ូតូវ៉េវមួយគ្រឿង មិនមានស្លាកលេខ ពីត្បូងទៅជើងដេញវាយគ្នា ក្នុងល្បឿន លឿន ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ក៏ត្រូវម៉ូតូឌ្រីមសង់មួយគ្រឿងទៀត ធាក់ឲ្យដួលម៉ូតូ ចូលក្រោមរថយន្តរ៉េងរ៉ូវើ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H0088 បើកដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាស់គ្នា ពីជើងទៅត្បូង បណ្ដាលដួលចូលក្រោមរថយន្ត រងរបួសធ្ងន់ និងស្រាល ២នាក់ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះភ្លាមៗ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក កន្លែងកើតហេតុ ឲ្យភាគីទាំងពីរ ធ្វើការ ដោះស្រាយគ្នា ដោយសារខាងម៉ូតូមិនមាន លុយសង ទើបភាគីខាងរថយន្តសុខចិត្ត ស្មើរគ្នា ដោយមិនទារសំណងឡើយ រួចក៏ចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។
ជិះម៉ូតូដេញវាយគ្នា ដួលចូលរថយន្ត រ៉េងរ៉ូវើរ បួសធ្ងន់ស្រាល ២នាក់ ជិះម៉ូតូដេញវាយគ្នា ដួលចូលរថយន្ត រ៉េងរ៉ូវើរ បួសធ្ងន់ស្រាល ២នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.