ភ្នំពេញ៖ រថយន្ត TACOMA បោះពួយយ៉ាង លឿន ដោយមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត ក្រុងខាយណាម ពេញទំហឹង ពីចំហៀងខាង ស្ដាំ រងការខូចខាតយ៉ាងដំណំ ទាំងពីរ និងរងរបួសតៃកុងរថយន្តម្នាក់ ត្រូវបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ១២ នឹង ២០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៩ កែងផ្លូវ ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ
មានរថយន្ត TACOMA មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8120 បើកបរ ដោយប្រុសស្រីបួននាក់ ទិសដៅពីជើងទៅ ត្បូង ក្នុងល្បឿនលឿនពេក ក៏ជ្រុលទៅបុក រថយន្តក្រុងហូជីមិញ របស់ក្រុមហ៊ុន ខាយណាម ត្រេនស្ព័រថេរសិន ខូអិលធីឌី ពាក់ស្លាកលេខ ភ្នំពេញ 3A-4087 បើកដោយបុរសម្នាក់ រួមនិងព្រូពីរនាក់ ពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យ បុរសម្នាក់រងរបួសធ្ងន់ ត្រូវរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ទាក់ទង ជំនាញ វាស់វែងយករថយន្តទាំងពីរ ទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕
រថយន្ត TACOMA ព្រលះរថយន្តក្រុង ខាយណាម រងការខូចខាតទាំងសងខាង និងរងរបួសម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:34:00 PM
Rating:

No comments: