ភ្នំពេញ៖ បុរសម្នាក់ចេញពីទិញបាយឆា ជិះម៉ូតូធន់ធំ បញ្ច្រាស់ទិសចរាចរណ៍ បានជ្រុលទៅបុកនឹងរថយន្ត សណ្តោង កុងន័រចំពីមុខពេញ បណ្តាលអោយ រងរបួសខ្លួនឯង ។
ហេតុការណ៍នេះដែរបានកើតឡើង នៅវេលាម៉ោង ១១ នឹង ២០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៨ ជិតច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវវេងស្រេង កែង ២១៧ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានបើករថយន្ត សណ្តោង កុងន័រ ម៉ាក FUSU ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-9774 របស់ក្រុមហ៊ុននាគខៀវ បានធ្វើដំណើរតាមផ្លូវ ២១៧ក្នុងទិសដៅ ពីត្បូងទៅជើង ខណះមកដល់ចំនុចកើតហេតុ បានបត់ឆ្វេងឡើងផ្លូវវងស្រេង ស្របពេលនោះដែរ ក៏ស្រាប់តែ បុរសម្នាក់ វ័យប្រហែលជាង៤០ឆ្នាំ បានជិះម៉ូតូធន់ធំ ម៉ាក CDX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BH-5777 ចេញពីទិញបាយឆា បានធ្វើដំណើរតាមផ្លូវ វេងស្រេង ក្នុងទិសដៅ ពីលិចទៅកើត បញ្ច្រាសទិសគ្នាចរាចរណ៍ ក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុក និងរថយន្តកុងន័រ ចំពីមុខពេញ បណ្តាលអោយ អ្នកបើកម៉ូតូ រងរបួស រយះកំផួនដៃ ខាងឆ្វេង និងបែកចិញ្ចើមខាងឆ្វេង ភ្លាមនោះរថយន្តបានបន្តទៅមុខ បានប្រហែល ៣០០ម៉ែត្រ ត្រូវបានប្រជាអ្នកឃើញហេតុការណ៍ដេញចាប់បាន ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ បានមកដឹកយកទៅព្យាបាលភ្លាមៗ ចំណែកម៉ូតូរងការខូចខាត ផ្នែកខាងមុខ បន្តិចបន្តួច។ ដោយឡែករថយន្តកុងន័រវិញ រងការខូចខាត ក្រពិតកាងខាងមុខ។
ក្រោយពេលកើតហេតុ ដោយភាគីទាំងសង្ខាង អត់មានដំណោះស្រាយ រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញក្រុង បានមកធ្វើការវាស់វែងយកទៅទៅរក្សារទុកនៅ ការរិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការ ដោះស្រាយ នៅពេលក្រោយ ៕
ជិះម៉ូតូចេញពីទិញបាយ ជ្រុលបុករថយន្ត កុងតឺន័ររបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:32:00 PM
Rating:

No comments: