ភ្នំពរញ៖ បុរសម្មាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង រេចង្កូតឡើង ចិញ្ចើមផ្លូវ ជ្រុលទៅបុករះបង្គោល ចរាចរណ៍ និងដើមឈើមួយដើម បាក់រាប ដល់ដី រថយន្តបង្កទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ១០៦ កែងផ្លូវ ១៩ ជាប់របងរតនាគាជាតិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្ត មួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-9030 តាមបណ្តោយផ្លូវ ១០៦ ទិសដៅពីកើតទៅលិច លុះមកដល់ ចំណុចកើតហេតុខាងលើ កែងផ្លូវ ១៩ បានរេចង្កូតមកខាងស្តាំដៃ ឡើងទៅលើ ចិញ្ចើមផ្លូវ ជ្រុលទៅបុកបង្គោលចរាចរណ៍ មួយដើម បណ្តាលឲ្យទ្រេត រួចបន្តទៅបុក ដើមឈើមួយដើមទៀត បាក់រាបដល់ដី រថយន្តខូតខាតផ្នែកខាងមុខខាងស្តាំទៅលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ បានឃាត់ខ្លួនម្ចាស់រថយន្ត បង្ក នៅកន្លែងកើតហេតុភ្លាមៗ ចំណែក រថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះ ស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តលឿនពេក ទៅបុករះបង្គោល ចរាចរណ៍ និងដើមឈើមួយដើម ទៅមុខលែងរួច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:20:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:20:00 PM
Rating:
No comments: