ហ៊ីយ៉ាន់ដាយស្តារិច បើកគេចពីរថយន្ត មួយគ្រឿង ឡើងលើសួនចែកទ្រូងផ្លូវ បុកភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ហ៊ីយ៉ាន់ដាយស្តារិច បើកគេចពីរថយន្ត មួយគ្រឿង ឡើងលើសួនចែកទ្រូងផ្លូវ បុកភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន បានគេចពីរថយន្តក្រឡុកស៊ីម៉ងត៍ នៅខាងមុខ រេចង្កូតឡើងលើសួនចែក ទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើង បាក់អស់មួយដើម រថយន្តបង្កវិលមួយជុំ ក្បាលត្រឡប់ក្រោយវិញ ទៅមុខលែងរួច សំណាងល្អម្ចាស់រងរបួសស្រាល។
ហេតុយការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ៤០នាទីយប់ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្លូវ ចូល វត្តឃ្មួញ តាមបណ្តោយផ្លូវ ភ្នំពេញ ហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញ បុរស ម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយស្តារិច ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកនៅខាងមុខ មកខាងឆ្វេងដៃ ឡើងទៅលើសួនចែកទ្រូងផ្លូវ ជ្រុលទៅ បុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម រថយន្តបង្កវិលមួយជុំ ក្បាលត្រឡប់ ក្រោយវិញ ទៅមុខលែងរួច តែសំណាង ល្អ ម្ចាស់រងរបួសស្រាល ចំណែករថយន្ត បង្ក ខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ យ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយក រថយន្ត ទៅរក្សាទុកនៅការោយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
ហ៊ីយ៉ាន់ដាយស្តារិច បើកគេចពីរថយន្ត មួយគ្រឿង ឡើងលើសួនចែកទ្រូងផ្លូវ បុកភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម ហ៊ីយ៉ាន់ដាយស្តារិច បើកគេចពីរថយន្ត មួយគ្រឿង ឡើងលើសួនចែកទ្រូងផ្លូវ បុកភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:26:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.