ជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀត បុករងរបួសធ្ងន់ស្រាលប្រុសស្រី ៣នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀត បុករងរបួសធ្ងន់ស្រាលប្រុសស្រី ៣នាក់

ភ្នំពេញ៖ ស្ត្រី ២នាក់ ម្តាយ និងកូន ជិះម៉ូតូ មួយគ្រឿង បត់ឆ្វេងឆ្លងផ្លូវខ្វះការ ប្រុងប្រយ័ត្ន ត្រូវបានបុរសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន បុកពេញទំហឹង បណ្តាលឲ្យស្ត្រី ជាម្តាយ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ចំណែក ស្ត្រីជាកូនរងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២០ នឹង ០០នាទីយប់ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨ ស្ថិតនៅចំណុច ជិតផ្សារសំណង់ ១២ តាមបណ្តាយផ្លូវ ២៦៥ កែងផ្លូវ ២១៨ ក្នុងសង្កាត់ទឹកល្អ្កក់ ៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ ស្ត្រីម្តាយ និងកូន ២នាក់ ជិះម៉ូតូមួយ គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-2032 ធ្វើដំណើរតាម បណ្តោយផ្លូវ ២៦៥ ទិសដៅពីជើងទៅ ត្បូង លុះមកដល់ចំណុចកើតហេតុ ខាងលើ កែងផ្លូវ ២១៨ បានបត់ឆ្វេងដៃ បានបន្តិច ក៏ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាក លេខ កំពង់ចាម 1G-0662 ជិះដោយ បុរសម្នាក់ បញ្ច្រាស់ទិសដៅគ្នា ពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំហៀងម៉ូតូ ខាងស្តាំពេញ ទំហឹងបណ្តាលឲ្យស្ត្រី ពីរនាក់ ម្តាយ និងកូន ជិះម៉ូតូឌ្រីមសង់ រងរបួសម្តាយ ធ្ងន់ រីឯកូនរងរបួសស្រាល ចំណែកខាង បុរសជិះម៉ូតូស្កុបពី រងរបួសធ្ងន់ដូចគ្នា ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹងយកទៅសង្គ្រោះភ្លាមៗ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយក ម៉ូតូទាំង ២គ្រឿងទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នសទៅតាមផ្លូវច្បាប់៕
ជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀត បុករងរបួសធ្ងន់ស្រាលប្រុសស្រី ៣នាក់ ជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀត បុករងរបួសធ្ងន់ស្រាលប្រុសស្រី ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.