ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តលុចស៊ីស ៤៧០ មួយគ្រឿង រេចង្កូតទៅបុករបងផ្ទះអ្នកភូមិមួយកន្លែង បណ្តាលឲ្យរលំសង្កត់រថយន្តមួយគ្រឿងទៀត ម្ចាស់ចតស្ងៀមនៅខាងក្នុង រងកាខូតខាតយ៉ាងដំណំទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨ ស្ថិតចំណុច ខាងជើង ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់បឹងកក់ ១ ប្រមាណជា ១០០ ម៉ែត្រ តាមបណ្តោយផ្លូវ៣៣៧ ក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត មួយគ្រឿង ម៉ាកលុចស៊ីស LX៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-4719 បើកបរដោយបុរស មិនស្គាល់ អត្តសញ្ញាណម្នាក់ ទំនងជា ស្រវឹស្រា ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុខាងលើ បានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុក របងផ្ទះអ្នករស់នៅតាមដងផ្លូវ ពេញទំហឹង បណ្តាលឲ្យរលំទៅសង្កត់ រថយន្តតូយូតា តាកូម៉ា ពណ៌ស មួយគ្រឿង ដែលម្ចាស់ចតនៅខាងក្នុង ផ្នែកខាងក្រោយ ខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កខូចខាតផ្នែកខាងស្ទើរទាំងស្រុង។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញ ចុះមកវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
លុចស៊ីស ៤៧០ បោលបុករបងផ្ទះ អ្នកស្រុក រលំសង្កត់រថយន្តមួយគ្រឿង ទៀត ខូតខាតយ៉ាងដំណំ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:55:00 PM
Rating:

No comments: