មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេក ទៅបុករថយន្ត កុងតឺន័របែក ក្បាលស្លាប់ភ្លាមៗ និង ២នាក់ទៀត រងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាល ស្លាប់ភ្លាមៗ និងពីរនាក់ទៀត រងរបួស ស្រាល បន្ទាប់ពីបើកម៉ូតូឌ្រីមសង់ មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅ បុករថយន្តកុងតឺន័រចំដែកធុងប្រេង ពេញទំហឹង កាលពីវេលាម៉ោង ២ នឹង ៤០ នាទីទៀបភ្លឺ ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ថោយផ្លូវ ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះ ណៅ ណេត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កឹបសំបុត្រម៉ូតូ នៅមន្ទីពេទ្យ គន្ធបុប្ផា មានស្រុកកំណើតភូមិ ៣ ឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
មានលក់បំពុងពន្លត់អគ្គីភ័យ ទុកបានរយៈពេល ៥ ឆ្នាំ
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរស បីនាក់ ជិះម៉ូតូឌ្រីមសង់ ០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-2830 ពីលិចទៅកើតបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0612 បើកដោយបុរសម្នាក់ ពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង ចំដែកធុងប្រេង បណ្ដាលអោយផុងលលាដ៏បែកក្បាល ស្លាប់ក្នុងថ្លុកឈាម អ្នកអង្គុយខាងក្រោយពីរនាក់ទៀតរងរបួសស្រាល។ ភ្លាមៗនោះដែរ រថយន្តមិនឈប់ទេ ព្យាយាមបើករត់បានប្រមាណ ២០ម៉ែត្រ ម្ចាស់បានឈប់រថយន្តចុះរត់គេចបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញវាស់វែង យករថយន្ត និងម៉ូតូទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕
ជិះម៉ូតូលឿនពេក ទៅបុករថយន្ត កុងតឺន័របែក ក្បាលស្លាប់ភ្លាមៗ និង ២នាក់ទៀត រងរបួសស្រាល ជិះម៉ូតូលឿនពេក ទៅបុករថយន្ត កុងតឺន័របែក ក្បាលស្លាប់ភ្លាមៗ និង ២នាក់ទៀត រងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:57:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.