នារីវ័យក្មេងម្នាក់បានធ្លាក់ពីលើ សណ្ឋាគារ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់យ៉ាងអាណោចអធ័ម ដោយមិនដឹងមូលហេតុ
ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើល មួយ កើតឡើង ធ្វើឲ្យបងប្អូនអ្នករស់នៅ ក្បែរខាង និងសមត្ថកិច្ច ចុះមកដល់កន្លែង កើតហេតុ ខណៈពេលដែលនារីវ័យក្មេង ម្នាក់ ជាជនជាតិចិន បានធ្លាក់ពីលើ សណ្ឋាគារ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលា ម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។
សពនារីរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយរូបនាង ជាជនជាតិចិន មានវ័យជាង ២០ឆ្នាំ ស្លាប់ផ្គាប់មុខ ស្លៀកខោខ្លី ពាក់អាវដៃវែង ។
តាមប្រភពព័ត៌មានពីអ្នកដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ ពួកគាត់ មិនដឹងថានារីរងគ្រោះមានបញ្ហាអ្វីនោះទេ ដោយបានត្រឹមតែឃើញនារីរងគ្រោះធ្លាក់ពីលើ សណ្ឋាគារ ដែលមានកំពស់ជាង ១០ជាន់ មកដល់ដីស្លាប់ភ្លាមៗតែម្ដង ហើយមិនដឹងថា ជាករណីឃាតកម្ម ឬក៏ករណីអត្តឃាត ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបាន ចុះទៅ ដល់កន្លែងកើតហេតុភ្លាមៗ និង បានយកខ្សែនគរបាលមកព័ទ្ធជុំវិញទីតាំងនោះ កុំឲ្យបាត់ដាន ដែលពិបាក ដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ។ និងកោសល្យវិឆ័យ៕
នារីវ័យក្មេងម្នាក់បានធ្លាក់ពីលើ សណ្ឋាគារ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់យ៉ាងអាណោចអធ័ម ដោយមិនដឹងមូលហេតុ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:07:00 PM
Rating:
No comments: