មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តរតាក់ស៊ីដឹកភ្ញៀវម្នាក់ ងោកមួយភាំង បុកក្បាលនាគ ពុះចែកទ្រូងផ្លូវឡើងជិះពីលើយ៉ាងសង្ហា

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡា រត់តាក់សុីមួយគ្រឿងបានដឹកស្ត្រីម្នាក់ជាភ្ញៀវ ងោកមួយភាំង រេចង្កូតទៅបុក ក្បាលនាគពុះចែកទ្រូងផ្លូវ រួចឡើងជិះ ពីលើ ទៅមុខលែងរួច សំណាងល្អ អ្នកបើកបរ និងអ្នករួមដំណើរ មិនមានរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៥០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមសម្តីបុរសជាម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់ បានបើករថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1046 ដឹកស្រ្តីម្នាក់ជាភ្ញៀវ ទិសដៅពីកើតទៅលិច លុះមកដល់ ចំណុចកើតខាងលើ ដោយសាររូបគាត់ បានងោកមួយភាំង ក៏រេចង្កូតមកខាង ឆ្វេងដៃឡើងទៅជិះលើក្បាលនាគ ពុះចែកទៅមុខលែងរួច ចំណែកក្បាល នាគ មិនមានការខូចខាតនោះទេ រីឯរថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកម្ចាស់រថយន្តបង្ក រងរបួស ស្រាល ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួននៅកន្លែងហេតុផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់ ម្ចាស់រថយន្តបង្កជូនទៅ សមត្ថកិច្ចជំនាញ ចំណែករថយន្ត សមត្ថកិច្ចធ្វើកាតវាស់វែងយកទៅរក្សា ទុកនៅកាតិយាល័យចរចារណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕
បើករថយន្តរតាក់ស៊ីដឹកភ្ញៀវម្នាក់ ងោកមួយភាំង បុកក្បាលនាគ ពុះចែកទ្រូងផ្លូវឡើងជិះពីលើយ៉ាងសង្ហា បើករថយន្តរតាក់ស៊ីដឹកភ្ញៀវម្នាក់ ងោកមួយភាំង បុកក្បាលនាគ ពុះចែកទ្រូងផ្លូវឡើងជិះពីលើយ៉ាងសង្ហា Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.