មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បែកពីប្រពន្ធជាង១០ថ្ងៃ នឹកពេក បុរសម្នាក់បានហៅប្អូនប្រុសម្នាក់ទៀត ចូលទៅផឹកស៊ី ដើម្បីសម្របសម្រួស ជាមួយប្រពន្ធ តែមិនព្រម វាយមួយដៃ ផ្អើងហាងផឹកស៊ីយីហោ វី ផ្លេស

ភ្នំពេញ៖ បុរសពីរនាក់បងប្អូនចូលទៅ ផឹកស៊ីក្នុងហាង (យីហោ​ វីផ្លេស) ដែលប្រពន្ធធ្វើការនៅទីនោះ ហើយទើប នឹងបែកគ្នាបានជាង ១០ថ្ងៃ ដោយបុរស ជាបង និងត្រូវជាប្តី បានទៅសុំសម្រប សម្រួស និងសុំជួបជុំគ្នាវិញ តែប្រពន្ធ មិនព្រម ក៏ប្រើអំពើហិង្សា វាយប្រពន្ធ មួយដៃ បណ្តាលឲ្យបែកចិញ្ចើងខាងស្តាំ។
ហេតុការណ៍បង្កឲ្យមានកាភ្លាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៨ នឹង ៤០ នាទីយប់ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចហាងផឹកសុី (យីហោ វីផ្លេស) តាមបណ្តោយផ្លូវ ២៥៧ ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមសមត្ថកិច្ចបានឲ្យដឹងថា បុរសពីរនាក់ បងប្អូន ទី១ បងមានឈ្មោះ សុខ ឌឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរសំណង់ ស្នាក់នៅក្នុងការដ្ឋាន មានស្រុកំណើត នៅខេត្តកំពង់ចាម ទី ២ ប្អូនមានឈ្មោះ សុខ ធាន់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា ស្រុក កំណើតជាមួយគ្នា ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ ណាក់ វតី ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិក នៅហាងកើតហេតុ ខាងលើ ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក មានស្រុកកំណើត នៅស្រុកកោះសូទិន ខេត្តកំពងចាម។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៥០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមសម្តីបុរសជាបង និងត្រូវជាប្តីស្ត្រី រងគ្រោះបានឲ្យដឹងថា រូបគាត់ និងប្រពន្ធ របស់គាត់ បានយកគ្នាអស់រយៈពេល ជាង ៤ឆ្នាំ មកហើយ ដោយមិនបាន រៀបការតាម ប្រពៃណីនោះទេ បានត្រឹមសែនព្រេនជាមួយគ្នាតែប៉ុណ្ណោះ ថែមទាំងមានកូនតូចពីរនាក់ នៅក្នុងបន្ទុក  មូយរយៈពេលក្រោយមក រូបគាត់មានការ សង្ស័យថា ប្រពន្ធគាត់មានប្រុសថ្មី ថែមទាំងមានប្រុសផ្ញើលុយឲ្យកូនចាយទៀត។
បើតាមចម្លើយស្ត្រីរងគ្រោះជាប្រពន្ធបានឲ្យដឹងថា ប្តីរបស់គាត់ បានលួចមានស្រី ថ្មី ថែមទាំងបានរករឿង និងធ្វើបាប រូបគាត់ថែមទៀតផង ហើយរូបគាត់បាន ប្រាប់ទៅប្តីថា យើងបែកគ្នាទៅ បន្ទាប់ពី បានបែកគ្នាអស់រយៈពេលជា ១០ថ្ងៃ ប៉ុណ្ណោះ ស្រាប់លេចមុខប្តីរបស់ បាននាំប្អូនប្រុសម្នាក់ ចូលមកផឹកសុី នៅក្នុងហាងដែលគាត់ធ្វើការនោះ លុះមកដល់ម៉ោងកើតហេតុខាងលើ ប្តីគាត់មកសម្របសម្រួល ដោយសុំ ជួបជុំគ្នាវិញ ដោយរូបគាត់មិនព្រម ប្តីគាត់ក៏វាយមួយដៃ បណ្តាលឲ្យបែក ចុងចិញ្ចើងខាងស្តាំ ហូរឈាម បង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខ ក្នុងហាង និងបុគ្គលិក ស្មានតែហិង្សា អ្នកផ្សេង ក៏នាំគ្នាដេញវាយបុរសបងប្អូន ពីរនាក់ មកដល់ចំណុចភោជនីយដ្ឋាន ឡឺ ហ្វេនសុី តាមបណ្តោយផ្លូវ ២៦១ កែងផ្លូវ ១៦០ ក្នុងសង្កាត់ទឹកល្អក់ ២ ក៏មានប្រតាយប្រតប់គ្នា បណ្តាលឲ្យក្រុម សន្តិសុខហាងផឹកសុី វីផ្លេស និងបក្ខ ពួក ទៅវាយចំរថយន្តលុចស៊ីស RX300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4589 របស់ម្ចាស់ ភោជនីយដ្ឋាន ឡឺ ហ្វេនស៊ី រងការខូច ខាត តិចតួច ខណៈនោះ ក៏មានកម្លាំង អ-ហ ខណ្ឌទួលគោក ម្នាក់ បានឃើញ ហេតុការណ៍នេះ ក៏ចុះជួយអន្តរាគមន៍ ប្រតាយប្រតប់គ្នាបណ្តាលឲ្យកម្លាំង អ-ហ ត្រូវមួយដៃប៉ោងក្រោមភ្នែក ខាងឆ្វេង ត្រូវបានសម្ត្ថកិច្ចឃាត់តែម្តង។
ក្រោយកើតសមត្ថកិច្ចបាននាំខ្លួនពីរនាក់បងប្អូន មកសួរនាំនៅប៉ុស្តិ៍នគរបាល សង្កាត់ទឹកល្អក់ ២ និងមានខាងតំណាង ម្ចាស់ហាងទាំងពីរ មកដល់ និងសម្រប សម្រួលគ្នា ដោយខាងភាគីម្ចាស់ ហាងវីផ្លេសចេញថ្លៃជួសជុលរថយន្តម្ចាស់ ហាងឡឺ ហ្វេនស៊ី ដើម្បីបញ្ចប់រឿង ចំណែកកម្លាំង អ-ហ ម្នាក់ ត្រូវបានជន បង្ក ចេញសំណងចំនួន ២៥ដុល្លារ រីឯស្ត្រីរងគ្រោះជាប្រពន្ធ មិនបានប្តឹងប្តី នោះទេ សុំឲ្យសមត្ថកិច្ចជួយអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឈប់បង្ករបួសស្នាមទៀត រួចឲ្យត្រឡប់ទៅផ្ទះវិញ៕
បែកពីប្រពន្ធជាង១០ថ្ងៃ នឹកពេក បុរសម្នាក់បានហៅប្អូនប្រុសម្នាក់ទៀត ចូលទៅផឹកស៊ី ដើម្បីសម្របសម្រួស ជាមួយប្រពន្ធ តែមិនព្រម វាយមួយដៃ ផ្អើងហាងផឹកស៊ីយីហោ វី ផ្លេស បែកពីប្រពន្ធជាង១០ថ្ងៃ នឹកពេក បុរសម្នាក់បានហៅប្អូនប្រុសម្នាក់ទៀត ចូលទៅផឹកស៊ី ដើម្បីសម្របសម្រួស ជាមួយប្រពន្ធ តែមិនព្រម វាយមួយដៃ ផ្អើងហាងផឹកស៊ីយីហោ វី ផ្លេស Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:34:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.