មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តធុនធំ ដឹកស្រូវ បើកលឿន បួងចង្កូត ក្រឡាប់សង្កត់តៃកុងស្លាប់ នៅកន្លែង

ភ្នំពេញ៖ បុរសម្នាក់ស្លាប់យ៉ាងអាណោច អាធ័មនៅកន្លែង និងពីរនាក់រងតបួស ស្រាល ខណៈពេលដែលចេញពីផឹកស៊ី បើករថយន្ដធុនធំដឹកស្រូវចេញពីភ្នំពេញ ឡើងទៅខេត្ត ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពានទំនប់ប្រាំពីរមករា សង្កាត់ ក្រាំកំរក ខណ្ឌដង្កោ។ កាលពីវេលាម៉ោង ១២ នឹង ៤០ នាទីរំលងអាធាត្រ ឈានចូលនៅថ្ងៃ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨។


មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66

យោងតាមប្រភពព័ត៌មានពីអ្នកឃើញ ហេតុការណ៍ បានឲ្យដឹងថា មុនពេល កើតហេតុ គេឃើញបុរសរងគ្រោះ ខាងលើ និងបុរស ២នាក់ទៀត ធ្វើដំណើរ និងរថយន្តធុនធំដឹកស្រូវមួយគ្រឿង ពាក់ស្លក់លេខ 3A -2545 តាមផ្លូវជាតិ លេខ ៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះពេលដល់ចំណុច ស្ពានកំពង់ទួល ក៏បានរេចង្កូតបាក់ពីរ ជំហានឆ្វេង អូរជិន ១០ ម៉ែត្រ បណ្ដាល ឲ្យក្រឡាប់ផ្ងាជើងច្រង៉ាង និងសង្កត់ បុរសម្នាក់ ស្លាប់យ៉ាងអាណោចអធ័ម។  បុរសដែលរងគ្រោះចរាចរណ៍ស្លាប់ មានឈ្មោះ ម៉ោង រ៉ាម៉ាន អាយុ ២៦ ឆ្នាំ មុខរបរ អ្នកបើកឡាន រស់នៅក្នុងភូមិ កន្លុងមាស ឃុំព្រៃល្វៀល ស្រុកព្រៃ កប្បាស់ ខេត្តតាកែវ និងបុរសពីរនាក់ រងរបួសស្រាល មិនស្គាល់អត្តសញ្ញាណ។
ក្រោយពេលកើតហេតុភ្លាមៗបុរស រងរបួសស្រាលទាំងពីរ ក៏ចេញពីកន្លែង កើតហេតុបាត់ ចំណែកឯបុរសដែលរង គ្រោះត្រូវរថយន្តសង្កត់ស្លាប់ ត្រូវបាន សមត្ថកិច្ចយករថយន្ដស្ទួចចេញ ដើម្បី យកសពជនរងគ្រោះឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក ឯរថយន្ដត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ គោក រាជធានីភ្នំពេញ រងចាំដោះ ស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្តធុនធំ ដឹកស្រូវ បើកលឿន បួងចង្កូត ក្រឡាប់សង្កត់តៃកុងស្លាប់ នៅកន្លែង រថយន្តធុនធំ ដឹកស្រូវ បើកលឿន បួងចង្កូត ក្រឡាប់សង្កត់តៃកុងស្លាប់ នៅកន្លែង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:09:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.