មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យ ១ ក្រុម ធ្វើសម្មភាពដកដាវ គំរាមប្លន់យកម៉ូតូ ZOOMERX បានសំរេច ក្នុងខណ្ឌដង្កោ

ភ្នំពេញ៖ ជនសង្ស័យ ១ ក្រុមជិះម៉ូតូ ៣ គ្រឿង មានគ្នា ៦នាក់ ប្រដាប់ដោយដាវ បានធ្វើសកម្មភាពធាក់ម៉ូតូអោយដួល រួចដកដាវគំរាមកាប់ប្លន់យកម៉ូតូ ZOOMERX ពីបុរសម្នាក់ បានសំរេច រួចជិះគេចខ្លួនបាត់ស្រមោល។
ហេតុកាណ៍កើតឡើងនៅវេលាម៉ោង ១២ នឹង ៣០ នាទីយប់រំលងអាធ្រាត ឈានចូល ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ២ ចំណុចជិតស្ពានបាក់ ក្នុងសង្កាត់ព្រែក កំពឹស ខណ្ឌដង្កោ។
ជនរងគ្រោះមានឈ្មោះ យ៉ាង ឧត្ដម ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរចាក់បទភ្លេង ខារ៉ាអូខេ ជិតកោះពេជ្រ មានស្រុក កំណើត នៅភូមិចារ ឃុំកន្ត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទើបតែ ចេញពីធ្វើការពីចាក់ភ្លេងខារ៉ាអូខេ នៅជិតកោះពេជ្រ ដោយជិះម៉ូតូ ZOOMERX ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FS-7178
តាមបណ្ដោយផ្លូវជាតិលេខ ២ ពីកើត ទៅលិច គោលបំណងត្រឡប់ទៅផ្ទះវិញ ដូចសព្វដង ស្រាប់មកដល់ចំណុច កើតហេតុខាងលើ ក៏លេចមុខជនសង្ស័យ ១ក្រុម ជិះម៉ូតូ ៣គ្រឿង មិនចាំម៉ាក មានគ្នា ៦នាក់ មកពីក្រោយ ជិះគៀប សងខាង ហើយធ្វើសម្មភាពធាក់ឲ្យដួល រួចដកដាវបំរុងកាប់ ធ្វើអោយរូបគាត់ភ័យ រត់ចោលម៉ូតូ ក៏ស្រែកថាចោរៗ និងរត់យករួចខ្លួនសិន ដោយឃើញ ឱកាសល្អជនសង្ស័យទាំងនោះ បានលើកម៉ូតូរបស់គាត់ខ្លួនជិះគេចខ្លួន ដោយសុវត្តិភាព។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ក្រោយកើតហេតុជនរងគ្រោះ បានមក ដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ព្រែកកំពឹស អោយសមត្ថកិច្ចជួយអន្តរាគមន៍។
សូមបញ្ជាក់ផងដែរ ក្រោយពីដាក់ពាក្យ បណ្ដឹងរួច ជនរងគ្រោះក៏បានរៀបចំឡើង ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ត្រូវបានអ្នកយក ព័ត៌មានធ្វើការសាកសួរ និងថតរូបភាព ស្រាប់លេចមុខលោកមេប៉ុស្តិ៍ម្នាក់ ស្លៀកពាក់ស៊ីវិល ទើបតែចេញពីដេក ក្នុងប៉ុស្តិ៍ ដើរមកត្រេងត្រាំង មិនបានសួរ នាំនោះទេ មកស្រែកជេរទៅលើ អ្នកសាព័ត៌មាន ខ្លាំងៗយ៉ាងចាស់ដៃ ធ្វើក្រុមអ្នកព័ត៌មាន មិនតប(ត) ទេ រួចក៏នាំគ្នាជិះម៉ូតូចេញពីប៉ុស្តិ៍ព្រែកកំពឹសរៀងខ្លួន។ ស៊ីន កុសល
ជនសង្ស័យ ១ ក្រុម ធ្វើសម្មភាពដកដាវ គំរាមប្លន់យកម៉ូតូ ZOOMERX បានសំរេច ក្នុងខណ្ឌដង្កោ ជនសង្ស័យ ១ ក្រុម ធ្វើសម្មភាពដកដាវ គំរាមប្លន់យកម៉ូតូ ZOOMERX បានសំរេច ក្នុងខណ្ឌដង្កោ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:13:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.