នារីម្នាក់ គ្រាន់តែជិះកង់បីច្រឡំផ្លូវ ទាញដបស្ប៉ាយ វាយម្ចាស់បែកចិញ្ចើម ហូរឈាមស្រោចខ្លួន - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីម្នាក់ គ្រាន់តែជិះកង់បីច្រឡំផ្លូវ ទាញដបស្ប៉ាយ វាយម្ចាស់បែកចិញ្ចើម ហូរឈាមស្រោចខ្លួន

ភ្នំពេញ៖ នារីម្នាក់ក្នុងចំណោមពីរនាក់  បានហៅត្រីចក្រយានយន្តមួយគ្រឿង ឲ្យដឹកខ្លួនមកម្តុំបេនឡានអូឡាំពិក គ្រាន់តែម្ចាស់កង់បី បើកច្រឡំផ្លូវ ទាញដបស៉្បាយវាយបែកចិញ្ចើមហូឈាមស្រោចពេញខ្កួន។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង ១២ នឹង ១០នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតតាម បណ្ដោយ ព្រះស៊ីហនុ ចំណុចស្តុប អូរឡាំពិច ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនរងគ្រោះជាម្ចាស់កង់បី មានឈ្មោះ ​នៅ​ សុភ័ក្ត្រ ភេទ ប្រុស​ អាយុ ២៨ ឆ្នាំ​មុខរបរ រត់កង់បីឥណ្ឌា​ស្នាក់នៅ ម្តុំផ្សារ ដេប៉ូ​ ខណ្ឌទួលគោក។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
នារីជាជនបង្កមានឈ្មោះ គឹម​ ចាន់ធី​ភេទ ស្រី​ អាយុ ៣៣ ឆ្នាំ​ មុខរបរ នៅផ្ទះស្នាក់ នៅជិតគីរីរម្យ ខណ្ឌចំការមន។
តាមប្រភពពីជនរងគ្រោះ ជាម្ចាស់កង់បី បានឲ្យ ដឹងថា មុនពេលកើតហេតុ រូបគាត់បានបើកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GZ-6834 ដឹកនារីពីរនាក់ចេញម្តុំឡាលីន ជិតផ្សារ អូរឬស្សី គោលបំណងមកផ្សារអូរឡាំពិក តាមផ្លូវព្រះស៊ីហនុ ទិសដៅពីកើតទៅ លិច លុះមកដល់ស្តុបអូរឡាំពិក គាត់ក៏ បត់ឆ្វេងចូលផ្សារឡាំពិក ស្រាប់តែនារី ដែលជនបង្កបានស្រែកស្ដីអោយ ពាក្យសំដីអសុរស ហើយអោយគាត់បត់ ត្រឡប់ក្រោយ មកផ្ទះលេខ ១៥ជាប់ បេនឡានក្រុង ខណៈមកដល់ចំណុច កើតហេតុ គាត់ក៏ឈប់ ហើយបានទាស់ សំដីគ្នាមួយប្រាវទៀត ដោយប្រើពាក្យ សំដីសុទ្ធតែ អាទៅវិញទៅមក ធ្វើអោយ នារីជនបង្កខឹង ដោយមានភាពស្រវឹង ផងនោះ ក៏ទាញដបស្ប៉ាយដែលដាក់ ជាប់នឹងខ្លួនវាយមួយដប ចំចិញ្ចើមខាង ឆ្វេង បណ្ដាលអោយបែកហូរឈាម ស្រោចមុខ ហើយគាត់ក៏មិនតបតទៅ វិញដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុ ស្រាប់តែនារីម្នាក់ដែលជា បក្ខពួកបានគេចខ្លូនបាត់ សល់តែនារី ជនបង្ក និងម្ចាស់កង់បី រងគ្រោះ រួចហើយសមត្ថកិច្ចបានអោយភាគីទាំងសងខាងទៅប៉ុស្តិរដ្ឋបាលវាល់វង់ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
នារីម្នាក់ គ្រាន់តែជិះកង់បីច្រឡំផ្លូវ ទាញដបស្ប៉ាយ វាយម្ចាស់បែកចិញ្ចើម ហូរឈាមស្រោចខ្លួន នារីម្នាក់ គ្រាន់តែជិះកង់បីច្រឡំផ្លូវ ទាញដបស្ប៉ាយ វាយម្ចាស់បែកចិញ្ចើម ហូរឈាមស្រោចខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:01:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.