ជិះម៉ូតូតាំងពី ខេត្តព្រៃវែង មកបបួល មិត្តភក្តិ នៅភ្នំពេញ ទិញថ្នាំញៀនជក់ ជាប់ខ្នោះសមត្ថកិច្ច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ជិះម៉ូតូតាំងពី ខេត្តព្រៃវែង មកបបួល មិត្តភក្តិ នៅភ្នំពេញ ទិញថ្នាំញៀនជក់ ជាប់ខ្នោះសមត្ថកិច្ច

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ រឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក បានឃាត់ខ្លួនយុវជន ២នាក់ ដកហូតបានថ្នាំញៀន ១កញ្ចប់តូច និងឧបករណ៍ជក់ថ្នាំញៀន មួយសំរាប់ ខណៈយុវជន ២នាក់ ជិះម៉ូតូមួយគ្រឿង ឌុបគ្នាឆ្លងកាត់គោលដៅ កាលពីវេលា ម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៨ ស្ថិតនៅចំណុច សណ្ឋាគារឈូកទិព្ធ តាមបណ្តោយផ្លូវ មុនីរ៉េត ក្នុងសង្កាត់ផ្សារដើម គ ខណ្ឌទួលគោក។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា យុវជនទី ១ មានឈ្នោះ ឃុន សីហា ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរសិស្សថ្នាក់ ១២ នៅ វិទ្យាល័យកំពង់ត្របែក មានស្រុកកំណើត ភូមិក្រូច ស្រុកកំពង់បែក ខេត្តព្រៃវែង។ ទី២ មានឈ្មោះ កាន់ ម៉ៅឈុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មាន ស្រុកំណើត នៅភូមិផ្តៅ​ឃុំកំពង់ ត្របែក ខេត្តព្រៃវែង បានជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរី ០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-6838។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សមត្ថកិច្ចបានឲ្យដឹងថា មុននិងធ្វើការ ឃាត់ខ្លួនយុវជនទាំង ២នាក់ ខាងលើនេះ កម្លាំសមត្ថកិច្ច បានដាក់គោលដៅ ត្រួតពិនិត្រអាវុធជាតិផ្ទុះ រឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក នៅចំណុចកើតហេតុ ខាងលើ ខណៈនោះក៏ឃើញយុវជន ២នាក់ ជិះម៉ូតូមួយគ្រឿង ទិសដៅពីកើត ទៅលិច ដោយមានការសង្ស័យ កម្លាំង សមត្ថកិច្ចបានហៅឲ្យឈប់ ឆែកឆេរ នៅលើខ្លួនប្រាណ បានប្រទះ ឃើញថ្នាំ ញៀន ១កញ្ចប់តូច និងឧបករណ៍ សំរាប់ជក់ថ្នាំញៀនមួយសំរាប់ ត្រូវកម្លាំង សមត្ថកិច្ចឃាត់តែម្តង។
បច្ចុប្បន្ន យុវជនទាំង ២នាក់ ខាងលើរួម និងម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមក អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
ជិះម៉ូតូតាំងពី ខេត្តព្រៃវែង មកបបួល មិត្តភក្តិ នៅភ្នំពេញ ទិញថ្នាំញៀនជក់ ជាប់ខ្នោះសមត្ថកិច្ច ជិះម៉ូតូតាំងពី ខេត្តព្រៃវែង មកបបួល មិត្តភក្តិ នៅភ្នំពេញ ទិញថ្នាំញៀនជក់ ជាប់ខ្នោះសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:19:00 PM Rating: 5

No comments:

Powered by Blogger.