យុវជនម្នាក់ជិះម៉ូតូយប់ស្ងាត់តាមដងផ្លូវ ត្រូវជនសង្ស័យមួយក្រុម ដេញវាយប្លន់ យកម៉ូតូ ០១៨ មួយគ្រឿង ទៅបាត់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនម្នាក់ជិះម៉ូតូយប់ស្ងាត់តាមដងផ្លូវ ត្រូវជនសង្ស័យមួយក្រុម ដេញវាយប្លន់ យកម៉ូតូ ០១៨ មួយគ្រឿង ទៅបាត់

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង តាំងពី ខេត្តតាកែវ ចូលមកក្រុងភ្នំពេញ យប់ស្ងាត់ ត្រូវជនមួយក្រុមមានគ្នា ៦នាក់ ជិះម៉ូតូបីរគ្រឿង ដេញតាមពីក្រោយ រួចធាក់ឲ្យដួល និងវាយជនរងគ្រោះ ប្លន់យកម៉ូតូសង់ ០១៨ បានសម្រេច រួចជិះគេចខ្លួនដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខរោងម៉ាស៊ីន កិនស្រូវ តាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ព្រៃកំពិស ខណ្ឌដង្កោរ។
ជនរងគ្រោះមានឈ្មោះ ឆាយ ចាងណាង ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរលាង រថយន្តនៅម្តុំផ្សារបឹងត្របែក ស្នាក់នៅ កន្លែងធ្វើការ មានស្រុកកំណើត ភូមិកំពង់ជ្រៃ​ ឃុំស្មោង ស្រុងទ្រាំង ខេត្តតាកែវ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោងប្រមាណជា ២យប់ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១៨ ពណ៌ខ្មៅ ពាក់ស្លាលេខ តាកែវ 1Q-1857 ចេញពីស្រុកកំណើត បំណងចូលមកក្រុងភ្នំពេញ មកកន្លែង ធ្វើការម្តុំផ្សារបឹងត្របែក តាមបណ្តោយផ្លូវ ២១៧ ទិសដៅពីត្បូងទៅជើង លុះមក ដល់រង្វង់មូលក្បាលថ្នល់ដីក្រហម ស្រាប់តែលចមុខជនសង្ស័យ ៦នាក់ ជិះម៉ូតូ ៣គ្រឿង ពីរគ្រឿង ម៉ាកឌ្រីមសង់ និងមួយគ្រឿងទៀត ម៉ាកឌូកមិនចាំស្លាក លេខ ដេញមកតាមក្រោយ លុះមកដល់ ចំណុចកើតហេតុខាងលើ ជនសង្ស័យ បានគៀរម៉ូតូរូបគាត់ឲ្យដួល រួចធ្វើ សកម្មភាពវាយទៅលើជនរងគ្រោះបន្តែមទៀត ហើយប្លន់យកម៉ូតូជិះគេចខ្លួន ដោយសុវត្ថិភាព បណ្តាលឲ្យរូបគាត់រង របួសក្បាលជង្គង់ និងកែងដៃផងដែរ។
ក្រោយកើតហេតុគេឃើញមានក្រុមអ្នកសារព័ត៌មាន ចុះមកដល់ និងផ្តិតយក រួបភាព បន្ទាប់មកក៏មានខាងកម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ បានដឹកជនរងគ្រោះទៅបង្ហាញទីតាំង កន្លែងកើតហេតុ រួចបានដឹកបន្តទៅប៉ុស្តិ័ នគរបាលរដ្ឋបាលព្រែកកំពិស ដើម្បីឲ្យ ជនរងគ្រោះដាក់បណ្តឹង៕
យុវជនម្នាក់ជិះម៉ូតូយប់ស្ងាត់តាមដងផ្លូវ ត្រូវជនសង្ស័យមួយក្រុម ដេញវាយប្លន់ យកម៉ូតូ ០១៨ មួយគ្រឿង ទៅបាត់ យុវជនម្នាក់ជិះម៉ូតូយប់ស្ងាត់តាមដងផ្លូវ ត្រូវជនសង្ស័យមួយក្រុម ដេញវាយប្លន់ យកម៉ូតូ ០១៨ មួយគ្រឿង ទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.