កម្លាំងអធិការដ្ខាននគរបាល ខណ្ឌទួលគោក មានវិធានការក្តៅ ទៅលើហាងផឹកស៊ីមួយកន្លែង (យីហោ ១០៣ អាន់ឆ័រ) ចតរថយន្ត និង ម៉ូតគ្មានសណ្តាប់ធ្នាប់ និងសំឡេងរំខាន
ភ្នំពេញ៖ នៅវេលាម៉ោង ៧ នឹង ៣០ នាទី យប់ ថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៨ ដោយមានកាបញ្ជាផ្ទាល់ពីលោក សុខ ហេង អធិការខណ្ឌទួលគោក បានបញ្ជាឲ្យលោកជិន រតនះ អធិការងខណ្ឌទួលគោកទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់បាន ដឹកនាំកម្លាំងខណ្ឌចុះទៅ មានវិធានការក្តៅទៅ លើហាងផឹកសុី(យីហោ១០៣ អាន់ឆ័រ) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២៦១ ជាប់និងអធិការដ្ខាននគរបាលខណ្ឌទួលគោក ក្នុងសង្កាត់បឹងសាឡាង។បានដកហូតម៉ូតូចំនួន៧គ្រឿងយកទៅរក្សាទុក ដែលម្ចាស់ទីតាំងខាងលើឲ្យភ្ញៀវចូលទៅផឹកសុីចតរថយន្តក៍ដូចជាម៉ូតូគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈជាពិសេសចតនៅមុខអធិការដ្ឋាននគរបាលខណ្ឌតែម្តងធ្វើឲ្យសមត្ថកិច្ចរកកន្លែងផ្លូវចេញចូលមិនចង់មាននិងមានសំឡេងខ្លាំងៗរំខានដល់សមត្ថកិច្ចរកធ្វើការមិនបាន។ ចំណែកប្រជាលរដ្ឋបានរិះគុណទៅលើហាងផឹកសុីនៅចំណុចទីតាំងខាងលើបានចតរថយន្តនិងម៉ូតូគ្នានសណ្តាប់នៅតាមដងផ្លូវបង្កឲ្យមានកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើនៅតាមដងផ្លូវ។និងបង្កឲ្យមានសំឡេងខ្លាំងៗរកតែដេកពួនមិបាន។
បន្ទាប់មកសមត្ថកិច្ចបានឲ្យម្ចាស់ម៉ូតូយកឯកសារមកផ្ទៀងផ្ទាត់និងបានអប់រំណែនាំរួចប្រគល់ម៉ូតូឲ្យម្ចាស់វិញ។ចំណែកម្ចាស់ទីតាំងខាងលើសមត្ថកិច្ចបានហៅមកធ្វើកិច្ចសន្យាណែនាំនិងផ្តិតមេដៃកុំឲ្យមានលើកក្រោយទៀត៕
កម្លាំងអធិការដ្ខាននគរបាល ខណ្ឌទួលគោក មានវិធានការក្តៅ ទៅលើហាងផឹកស៊ីមួយកន្លែង (យីហោ ១០៣ អាន់ឆ័រ) ចតរថយន្ត និង ម៉ូតគ្មានសណ្តាប់ធ្នាប់ និងសំឡេងរំខាន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:08:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:08:00 PM
Rating:
No comments: