ជាងភ្លើងម្នាក់មកធ្វើការថ្ងៃដំបូង យកមូទ័រទៅស្វាន ជញ្ជាំងបង្កប់ខ្សែរភ្លើង ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់មួយរំពេច
ភ្នំពេញ ៖ យុវជនជាជាងភ្លើងម្នាក់ បានមកធ្វើការថ្ងៃដំបូងនៅផ្ទះមួយកន្លែង ដែលម្ចាស់ជួលជាងមកជួសជុលបន្តែមទៀត រួចបានយកមូទ័រទៅស្វានជញ្ជាំង ដើម្បីបង្កប់ខ្សែរភ្លើងបណ្តាលឲ្យឆ្លងចរន្ត អគ្គីសនីឆក់ស្លាប់យ៉ាងអាណោចអធ័ម។
ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោងជាង ៤ល្ងាចថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ ៧៨ ផ្លូវ ៥៩២ មុខសាលាឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
សមត្ថកិច្ចមានឲ្យដឹងថា ជនរងគ្រោះ (ស្លាប់) មានឈ្មោះ អុឹង វាសនា ភេទ ប្រុស អាយុ ២៦ មុខរបរ ជាងភ្លើង ស្នាក់ផ្ទះលខ ១៤៥ង ភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពពីបុរសម្នាក់ជាមេជាង ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ទើបនិងមកធ្វើការថ្ងៃដំបូង នៅទីតាំង ចំណុចកើតហេតុខាងលើ មុនកើតហេតុ ជនរងគ្រោះបានយកមូទ័រ និងជណ្តើរ ដែក ឡើងទៅស្វានជញ្ជាំងនៅជាន់ទី ២ ដើម្បីបង្កប់ខ្សែរភ្លើង តាមជញ្ជាំងតែ អកុសល ត្រូវឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ យ៉ាងអាណោចអធ័មនៅនិងកន្លែង ពេលនោះដែរ អ្នកធ្វើការជាមួយគ្នា ឃើញហេតុការណ៍នេះ បានរាយការណ៍ ជូនទៅសមត្ថកិច្ចចុះមកពិនិត្រនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅផ្នែកជំនាញ ចុះមក ធ្វើកោលស្យវិច្ច័យសព រួចបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ជាងភ្លើងម្នាក់មកធ្វើការថ្ងៃដំបូង យកមូទ័រទៅស្វាន ជញ្ជាំងបង្កប់ខ្សែរភ្លើង ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់មួយរំពេច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:28:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:28:00 PM
Rating:
No comments: