ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរី ទំនើកម៉ាកPORSCHEមួយគ្រឿង បោះពួយទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបរដោយបុរសម្នាក់ពីក្រោយបុើងទៅប៉ះរថយន្តមួយគ្រឿងចតស្ងៀមនៅលើចិញ្ចើមផ្លូវបណ្តាលម្ចាស់កង់បីរងរបួសធ្ងន់ រួចរថយន្តបង្កបើករត់ត្រូវបានសមត្ថកិច្ចដេញចាប់យកមកដោះស្រាយគ្នានៅនិងកន្លែងកើតហេតុវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ខែវិច្ឆិការឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ៣១០កែងនិងផ្លូវ៩៥ ក្នុងសង្កាត់បឹងកែងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីំនើបមួយគ្រឿងម៉ាកPORSCHEពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2BE-2212ធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខកណ្តាល1Z-1222បើកបរដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូកង់បីបុើងទៅប៉ះរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z-4458ចតស្ងៀមនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតផ្នែកខាងយ៉ាងដំណំចំណែកម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់បន្ទាប់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីកនីកហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កបានព្យាយាមបើករត់មកដល់ចំណុចផ្លូវលខ៣៥០កែងនិងផ្លូវលេខ១៦៣ត្រូវបានសមត្ថកិច្ចដេញចាប់បានយកមកដោះស្រាយគ្នានៅកន្លែងកើតហេតុវិញ រីឯម៉ូតូកង់បីរងការខូចខាត ស្ទើទាំស្រុង។
ក្រោយកើតហេតុខាងម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយខាងម្ចាស់រថយន្តព្រូលដើម្បីបញ្ចប់រឿងចំណែកខាងម៉ូតូកង់បីធ្វើកាសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕
បើករថយន្តលឿនពេក ទៅបុកម៉ូតូកង់បី ឥណ្ឌា ពីក្រោយបុើងទៅប៉ះរថយន្ត មួយគ្រឿងទៀត រងរបួសធ្ងន់ម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:33:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:33:00 PM
Rating:
No comments: