មន្រ្តីនគរបាលម្នាក់ ខឹងម្តាយស្តី បន្ទោស រឿងចូលខារ៉ាអូខេ ដកកាំភ្លើង បាញ់រះទៅលើរថយន្តជាង ១០គ្រាប់ ផ្អើលទាំងយប់
ភ្នំពេញ៖ បុរសជាមន្ត្រីនគរបាល មិនស្គាស់ អត្តសញ្ញាណម្នាក់ខឹងម្តាយ ស្តីបន្ទោស ចូលខារ៉ាអូខេ ខឹងដកកាំភ្លើង បាញ់រះទៅលើរថយន្តខ្លួនឯងជាង ១០គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ អ្នករស់នៅក្បែរកន្លែងកើតហេតុ កាលពីវេលាម៉ោង ១១ នឹង ១០នាទីយប់ ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅ ក្បែរខារ៉ាអូខេពិភពរាត្រី តាមបណ្តោយ ផ្លូវ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន។
តាមប្រភព័ព៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើកហេតុ មន្ត្រីនគរបាល ដែលបាញ់បោះសេរីម្នាក់ បើករថយន្ត ហាយលែនឌ័រ មួយគ្រឿង ពណ៌កណ្តុរ ប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-3913 បើកមកឈប់នៅទីតាំង ចំណុចកើតហេតុខាងលើ រួចបានចុះពីលើ រថយន្តដើរចូលទៅផឹកសុីក្នុងខារ៉ាអូខេមួយកន្លែង ស្រាប់តែមួយសន្ទុះក្រោយ មក កំពុងតែផឹកសុីឆ្ងាញ់មាត់ផង ស្រាបប់តែលេចមុខម្តាយរបស់ខ្លួន ចូលមក ហើយបានស្តីបន្ទោសពីរឿងដើរ ផឹកសុីចូលខារ៉ាអូខេ ស្រាប់តែមន្ត្រី នគរបាលរូបនោះខឹងម្តាយរបស់ខ្លួន ស្តីបន្ទោសខ្លាំងៗ ដកកាំភ្លើងបាញ់រះទៅ លើរថយន្តខ្លួនឯងជាង ១០គ្រាប់ បណ្តាលឲ្យធ្លុះកញ្ចក់ខាងមុខ និងខាង ក្រោយ រួចគេចខ្លួនចេញពីកន្លែងកើត ហេតុ បាត់ស្រមោល បន្សល់ទុកតែ រថយន្ត របស់ខ្លួននៅ នៅកន្លែងកើត ហេតុ។
ក្រោយកើតហេតុគេឃើញមានលោកអធិការខណ្ឌចំការមន និងម្លាំងនគរបាលប៉ុស្តិ៍ ទួលស្វាយព្រៃទី១ និងកម្លាំង អ ហ ខណ្ឌ ចុះមកដល់កន្លែងកើតហេតុនិងធ្វើកាស្រាវជ្រាវបន្ត។
មន្រ្តីនគរបាលម្នាក់ ខឹងម្តាយស្តី បន្ទោស រឿងចូលខារ៉ាអូខេ ដកកាំភ្លើង បាញ់រះទៅលើរថយន្តជាង ១០គ្រាប់ ផ្អើលទាំងយប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:40:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:40:00 PM
Rating:
No comments: