រថយន្តស៊េរីទំនើបផច ព្រលះរថយន្ត ហាយលេនឌ័រពីក្រោយ ឡើងជិះលើទ្រូង ផ្លូវ ខូចខាយ៉ាងដំណំ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តស៊េរីទំនើបផច ព្រលះរថយន្ត ហាយលេនឌ័រពីក្រោយ ឡើងជិះលើទ្រូង ផ្លូវ ខូចខាយ៉ាងដំណំ

ភ្នំពេញ៖ បុរសជនជាតិចិន ៤នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ជ្រុលចង្កូតទៅបុករថយន្តហាយលេនឌ័រ មួយគ្រឿង ពីក្រោយ លាន់ដូចរន្ទះ បណ្តាលឲ្យហាយលេនឌ័រ ផ្លោងទៅឡើង ជិះលើទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែ វិច្ឆកា ឆ្នាំ ២០១៨ ស្ថិតចំណុចមុខមជ្ឈមណ្ឌល កម្សានរ៉ុក តាមបណ្តោយផ្លូវព្រះមុនីរង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាម្របភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនចំនួន ៤នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកផច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9527 ទិសដៅពីជើងទៅត្បូង បោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករថយន្តហាយលេនឌ័រ ប្រភេទតាក់សុីឯកជន មួយគ្រឿង ពណ៌ខ្ មៅពាក់ស្លាកលេខ ភ្នំពេញ 2G-5637 បើកបរដោយបុរសម្នាក់នៅខាងមុខ ស្របទិសដៅគ្នាពីក្រោយ ផ្នែកខាងស្តាំលាន់ដូចរន្ទះ បណ្តាលអោយរថយន្តហាយលេនឌ័រ រុញទៅមុខជាច្រើនម៉ែត្រឡើងទៅជិះលើទ្រូងផ្លូវ ទៅបុកលែងរួច ចំណែករថយន្តបង្កខូចខាតផ្នែកខាងឆ្វេង បែកកង់ខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្តស៊េរីទំនើបផច ព្រលះរថយន្ត ហាយលេនឌ័រពីក្រោយ ឡើងជិះលើទ្រូង ផ្លូវ ខូចខាយ៉ាងដំណំ រថយន្តស៊េរីទំនើបផច ព្រលះរថយន្ត ហាយលេនឌ័រពីក្រោយ ឡើងជិះលើទ្រូង ផ្លូវ ខូចខាយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.