ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរី ទំនើប មួយគ្រឿង ដេញបុកទៅលើ យុវជនម្នាក់ កំពុងជិះម៉ូតូមួយគ្រឿង ស្របទិសដៅគ្នា ពីក្រោយ បណ្ដាលឲ្យ ដួលបោកនឹងថ្នល់រងរបួសធ្ងន់ ខណៈនោះក៏មានបុរសម្នាក់ ស្លៀកពាក់ ស៊ីវិល ឃើញហេតុការណ៍នេះ បានដក កាំភ្លើងខ្លីបាញ់ឡើងលើ ៦គ្រាប់ ដើម្បីគំរាមទៅលើរថយន្តបង្ក។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ នឹង ១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតចំណុចមុខផ្ទះលក់គ្រឿង បន្លាស់រថយន្ត (យីហោ សាម ឃុន)បណ្ដោយផ្លូវ ៩៣ ជិតផ្សារតូច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន ម្នាក់ ជិះម៉ូតូឌ្រីមសង់ ០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-2579 ជិះពីត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែមានរថយន្ត ទំនើបមួយគ្រឿង មិនចាំម៉ាក បើកមក ពីក្រោយ ដេញបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលម៉ូតូបោកនឹងថ្នល់ រងរបួសធ្ងន់ ស្រាប់តែរថយន្តបង្កបំរុង រយ៉ែរថយន្តថយក្រោយ មកកិនជន រងគ្រោះបន្តែមទៀត ខណៈនោះគេឃើញ បុរសម្នាក់ដែលនៅអង្គុយញុាំអីនៅក្បែរកន្លែងកើតហេតុ ឃើញហេតុការណ៍ នេះ បានដកកាំភ្លើងបាញ់គំរាមឡើងលើ ៦ គ្រាប់ ធ្វើឲ្យរថយន្តបង្កបើករត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោល ចំណែក បុរសដែលបានបាញ់គំរាមទៅរថយន្តបង្កក៏គេចខ្លួនចេញពីកន្លែងកើតបាត់ដែរ ឯជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯជនដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្វមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចរើសសំបកគ្រាប់ និងយកម៉ូតូជន រងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ស្រះចក រងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ឲ្យទៅម្ចាស់វិញ៕
ដកកាំភ្លើង បាញ់ ៦គ្រាប់ គំរាមទៅលើ រថយន្តមួយគ្រឿង ដែលបើកដេញបុកម៉ូតូ បុរសម្នាក់ រងរបួសធ្ងន់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:44:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:44:00 PM
Rating:
No comments: