ប្ដីប្រពន្ធ ២នាក់ ស្រវឹងស្រា ជិះម៉ូតូទៅទារ លុយពីស្ត្រីម្នាក់ នៅហាងម៉ាស្សា រហូតឈ្លោះប្រកែកគ្នាផ្អើលទាំងយប់
ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់ស្រវឹងស្រា ជិះម៉ូតូមួយគ្រឿង មកទារលុយពីស្ត្រីម្នាក់ក្នុងហាងម៉ាស្សាមួយកន្លែង រហូតឈ្លោះ ប្រកែកគ្នា បង្កការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង ១០ ៖ ១៥នាទីយប់ ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុច ហាង ម៉ាស្សាមួយកន្លែង យីហោ (១៦៨ ម៉ាស្សាកោសជប់") តាមបណ្តោយផ្លូវ ២៧១ ជិតស្ថានីយ៍បូមទឹកបឹងត្របែក ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីអ្នកឃើញ ហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសនារី ២នាក់ ប្ដីប្រពន្ធ មិនដឹងមក ពីណាទេ ខណៈបុរសម្នាក់ជាប្ដីស្រវឹងស្រា បានជិះម៉ូតូស៊េរីចាស់ (មិនស្គាល់ម៉ាក) ម្នាក់មួយគ្រឿង មកដល់កន្លែងម៉ាស្សា ខាងលើ រួចបាន ចុះពីលើម៉ូតូដើរមកទារ លុយ ពីស្ត្រីម្នាក់ជាអ្នកម៉ាស្សាក្នុងហាង ខាងលើ តែស្ត្រីម៉ាស្សានោះបានប្រកែកតបមកវិញថា ចាំពេលមានលុយ ចាំយកទៅសង ដោយសារតែបុរសជាប្ដី កំពុងស្រវឹងផង ស្រាប់តែទាស់ពាក្យសំដី គ្នា ទៅវិញទៅមក រហូតស្ទុះទៅរកវាយស្ត្រីម៉ាស្សាខាងលើ តែត្រូវបានស្ត្រីជា ប្រពន្ធមកចាប់ទាញឃាត់ តែនៅប្រកែក គ្នាទៀត ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកជិតខាង ចេញមកចោមរោម មើល ក្រោយមកបានប្រហែល ៥នាទី ស្ត្រីជាប្រពន្ធ បាននិយាយជាភាសាវៀតណាម (មិនដឹងថាម៉េចទេ) ទើបបុរសជាប្ដីដើរមកឡើងម៉ូតូជិះ ចេញទៅបាត់ ទើបស្ត្រីជាប្រពន្ធឡើងជិះ ម៉ូតូចេញតាមក្រោយបាត់ដែរទៅ ទើបសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាល ចុះមកដល់កន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកសាកសួរដែរ តែម្ចាស់ទីតាំងហាង ម៉ាស្សាខាងលើបានបិទភ្លើងចាក់សោរ បិទទ្វារអស់ហើយ ៕
ប្ដីប្រពន្ធ ២នាក់ ស្រវឹងស្រា ជិះម៉ូតូទៅទារ លុយពីស្ត្រីម្នាក់ នៅហាងម៉ាស្សា រហូតឈ្លោះប្រកែកគ្នាផ្អើលទាំងយប់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:21:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:21:00 PM
Rating:
No comments: