ស្រវឹងស្រាធ្លាក់ភ្នែក បើកប្រដេញគ្នា ជ្រុលចង្កូតទៅបុកយុវជនម្នាក់ រងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាធ្លាក់ភ្នែក បើកប្រដេញគ្នា ជ្រុលចង្កូតទៅបុកយុវជនម្នាក់ រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តព្រូសមួយគ្រឿង ប្រដេញគ្នា ជាមួយរថយន្តមួយគ្រឿង បានរេចង្កូត ទៅបុកយុវជនម្នាក់កំពុងធ្វើដំណើរដោយថ្មើរជើង នៅខាងមុខស្របទិសដៅគ្នា ពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ រួចបើក រថយន្តត្រឡប់មកមើលជនរងគ្រោះវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយ ផ្លូវ ២៦១ កែងនឹងផ្លូវសហពន្ធ័រុស្ស៊ី​ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ ស្រវឹងស្រាជោក បើករថយន្តគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AU-8917 តាមបណ្តោយផ្លូវ ២៦៥ ទិសដៅត្បូងទៅ ជើង បើកប្រដេញគ្នាជាមួយរថយន្ត មួយគ្រឿងទៀត មិនចាំម៉ាក លុះមកដល់ ចំណុចកើតហេតុខាងលើបានរេចង្កូត ជ្រុលទៅបុកយុវជនកំពុងធ្វើដំណើរដោយថ្មើរជើងនៅខាងមុខ ស្របទិសដៅគ្នា ពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់ រងរបួសក្បាល និងមាត់ធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយក សង្គ្រោះនៅមន្ទីរលោកសង្ឃ ភ្លាមៗនោះ ម្ចាស់រថយន្តបង្ក បានបើករថយន្តត្រឡប់ មកមើលជនរងគ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ខាន និងជំនាញបានចុះមកដល់ ឲ្យភាគីទាំង សងខាងសម្របសម្រួសគ្នាដោយខាង ភាគីបង្កបានចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន ១៥០ ដុល្លារ ដើម្បីបញ្ចប់ រឿងនៅនិងកន្លែងកើតហេតុ៕
ស្រវឹងស្រាធ្លាក់ភ្នែក បើកប្រដេញគ្នា ជ្រុលចង្កូតទៅបុកយុវជនម្នាក់ រងរបួសធ្ងន់ ស្រវឹងស្រាធ្លាក់ភ្នែក បើកប្រដេញគ្នា ជ្រុលចង្កូតទៅបុកយុវជនម្នាក់ រងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:33:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.