ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ មកលោត ទឹកសំម្លាប់ខ្លួន តែមិនបានសំរេច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ មកលោត ទឹកសំម្លាប់ខ្លួន តែមិនបានសំរេច

ភ្នំពេញ៖ ស្ត្រីម្នាក់បានវិបត្តិក្នុងគ្រួសារ បានសំរេចចិត្តជិះម៉ូតូមួយគ្រឿងមកលោតទឹក ពីលើស្ពានជ្រោយចង្វា តែត្រូវអ្នកឃើញហេតុការណ៍នេះ រាយការណ៍អោយប្រជាការពារ ចុះជួយអន្តរាគមន៍។
ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង ៧ នឹង ៣០ នាទីយប់ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅចំនុចលើស្ពាន ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះ មានឈ្មោះ លីលី ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពពីប្រជាការពាដែលយាមគោលដៅគល់ស្ពានបានអោយដឹងថាមុនពេលកើតហេតុគេឃើញស្ត្រីខាងលើជិះម៉ូតូZOOMER Xពណ័ខ្មៅលាយស្វាយពាក់ស្លាកលេខ ភ្នំពេញ 1GL-2238 ជិះពីលិចទៅកើតឡើងលើស្ពានជ្រោយចង្វារខណះពាក់កណ្ដាលស្ពានបានឈប់ម៉ូតូរួចហើយតោងបង្កាន់ដៃស្ពានយំរហូតដូចឃើញដូចច្នោះប្រជាពរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានទៅរាយការណ៌ប្រាប់កម្លាំងប្រជាការពាដែលប្រចាំការនៅគោលដៅក៌ចុះភ្លាមៗមកដល់កន្លែងកើតហេតុរួចបានលួងលោមអោយនារីរងគ្រោះកុំអោយគិតខ្លីទោះបីព្យាយាមណែនាំយ៉ាងណាក៌ស្ត្រីនោះមិនព្រមស្ដាប់គិតតែចង់និងលោតទឹកធ្វើអោយប្រជាការពាសំរេចចិត្តនាំអ្នកសែងស្ត្រីនោះមកគល់ស្ពានត្រើយខាងកើតរួចបានដឹកតាមម៉ូតូមកប៉ុស្តិជ្រោយចង្វាដើម្បីអោយសមត្ថកិច្វសាកសួរនិងទាក់ទងទៅសាច់ញាតិអោយមកទទួលស្ត្រីនោះទៅផ្ទះវិញ។
ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ មកលោត ទឹកសំម្លាប់ខ្លួន តែមិនបានសំរេច ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ មកលោត ទឹកសំម្លាប់ខ្លួន តែមិនបានសំរេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:20:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.