ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ខណ្ឌទួលគោក ដាក់គោលដៅត្រួត ពិនិត្រអាវុធជាតិផ្ទុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនបុរស២នាក់ដកហូតបានថ្នាំញៀន១កញ្ចប់តូច ខណៈបុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីទិញថ្នាំញៀន ឆ្លងកាត់គោលដៅ កាលពីវេលាម៉ោង១០-១០នាទីយប់ថ្ងៃទី១៤វិច្ឆិការ ឆ្នាំ២០១៨ ស្ថិតនៅចំណុចសណ្ឋាគារឈូកទិព្ធិ តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ផ្សារដើម គ ខណ្ឌទួលគោក។
សមត្ថកិច្ចប្រាប់ឲ្យដឹងថាបុរសទី១ មានឈ្នោះ សុី ធា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិឬស្សីខណ្ឌមានជ័យ មានស្រុកកំណើត ភូមិពពិលអំពក ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ។ ទី២មានឈ្មោះនិល ណឺប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសំណង់ ស្នាក់នៅបូរីរិទ្ធ ភូមិសំបុកចាប សង្កាត់សំរោង ខណ្ឌពោធិដែនជ័យ មានស្រុកំណើត ភូមិ ឃុំជាមួយគ្នា។បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៥ពណ៏ខ្មៅពាក់ស្លាកលេខព្រៃវែង 1B-9671។
សមត្ថកិច្ចបានឲ្យដឹងថាមុននិងធ្វើការឃាត់ខ្លួនយុវជនទាំង២នាក់ខាងលើនេះកម្លាំសមត្ថកិច្ច បានដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចកើតខាងលើខណះនោះក៍ឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងទិសដៅពីកើតទៅលិចដោយមានការសង្ស័យកម្លាំងឹមត្ថកិច្ចបានហៅឲ្យឈប់ឆេកឆេនៅលើខ្លួនប្រាណបានប្រទះឃើញថ្នាំញៀន១កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់តែម្តង។តាមចម្លើយសារភាពពីបុរសទាំងពីរនាក់បានប្រាប់ថារូបគេបានទិញញៀន១កញ្ចប់នេះនៅម្តុំក្តាន់ដើម្បីយកទៅប្រើប្រាស់។
បច្ចុប្បន្ន បុរសទាំង២នាក់ខាងលើរួមនិងម៉ូតូត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
ជិះម៉ូតូមកពីទិញថ្នាំញៀនយកទៅជក់ មិនទាន់បានជក់ផង ត្រូវសមត្ថកិច្ច ឃាត់ខ្លួន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:45:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:45:00 PM
Rating:
No comments: