ជនសង្ស័យ ១ក្រុម ប្រដាប់ដាវសាមរ៉ៃ កាប់ប្លន់យុវជនម្នាក់ យកម៉ូតូសង់ ០១៧ គេចខ្លួនបាត់ស្រមោល - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យ ១ក្រុម ប្រដាប់ដាវសាមរ៉ៃ កាប់ប្លន់យុវជនម្នាក់ យកម៉ូតូសង់ ០១៧ គេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា ៤នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយ ដាវសាមរ៉ៃ ៤ដើម មកធ្វើសកម្មភាពកាប់ ទៅលើយុវជនប្រុស ស្រី  ៦នាក់ ជិះម៉ូតូ ២គ្រឿង មកអង្គុយលេងនៅមាត់ទន្លេ បណ្តាលឲ្យយុវជនម្នាក់ត្រូវ ១ដាវ ចំដៃ ខាងស្តាំរងរបួសស្រាល រួចប្លន់យកម៉ូតូ ១គ្រឿង បានសម្រេច ជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៣០នាទីយប់ រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែ វិច្ឆកា ឆ្នាំ ២០១៨ ស្ថិតនៅ តាមបណ្តោយផ្លូវ ទន្លេសាប ខាងជើងអូតែ សុខ ខា ប្រមាណជាង ២០០ម៉ែត្រ សង្កាត់ជ្រោយ ចង្វារ ខណ្ឌជ្រោយចង្វារ ។

មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ជនរងគ្រោះមានឈ្មោះ ហេង ហម ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរធ្វើការនៅ ឃ្លាំងមួយកន្លែង ស្នាក់នៅផ្ទះជួល​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់មានគ្នា ៦នាក់ មានប្រុសមានស្រី ជិះម៉ូតូ ២គ្រឿង មួយ គ្រឿង ដែលត្រូវជនសង្ស័យយកទៅបាត់ ម៉ាកឌ្រីមសង់ ស៊េរី ០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC-2306 និងមួយគ្រឿងទៀត ម៉ាកនីច មិនចាំស្លាក លេខ បាននាំគ្នាមកអង្គុយ លំហែកាយ លេង នៅចំណុចកើតហេតុខាងលើ លុះមកដល់ម៉ោងកើតហេតុ រៀបនិងនាំ គ្នា ជិះត្រឡប់ទៅផ្ទះវិញ ស្រាប់តែលេច មុខ ជនសង្ស័យ ៤នាក់ ជិះនីច មួយ គ្រឿង មិនចាំស្លាកលេខ ប្រដាប់ដោយ ដាវសាមរ៉ៃចំនួន ៤ដើម រួចជិះមកអែប ហើយបានធ្វើសកម្មភាពដកដាវមកកាប់ ទៅលើរូបគេត្រូវ ១ដាវ ចំដៃខាងស្តាំ បណ្តាលឲ្យរងរបួសស្រាល បន្ទាប់មក រូបគាត់ និងមិត្តភក្តិ មានការភ័យស្លន់ស្លោ នាំគ្នារត់គេចចេញពីកន្លែកើតហេតុ ដោយមិនដកសោរចេញពីម៉ូតូ ធ្វើឲ្យជន សង្ស័យមានឱកាសប្លន់យកម៉ូតូមួយគ្រឿង គេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដឹកជនរងគ្រោះទៅដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបានរដ្ឋបាល ជ្រោយចង្វារ រួចបាននាំគ្នាទៅផ្ទះវិញ ដោយក្តីអស់សង្ឃឹម៕
ជនសង្ស័យ ១ក្រុម ប្រដាប់ដាវសាមរ៉ៃ កាប់ប្លន់យុវជនម្នាក់ យកម៉ូតូសង់ ០១៧ គេចខ្លួនបាត់ស្រមោល ជនសង្ស័យ ១ក្រុម ប្រដាប់ដាវសាមរ៉ៃ កាប់ប្លន់យុវជនម្នាក់ យកម៉ូតូសង់ ០១៧ គេចខ្លួនបាត់ស្រមោល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:11:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.