រថយន្ត lexus 470 ព្រលះទ្រូងផ្លូវលាន់ដូចរន្ទះហើយបន្តទៅបុកផ្ទះអ្នករស់នៅតាមដងផ្លូវ រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្ត lexus 470 ប្រលះទ្រូងផ្លូវលាន់ដូចរន្ទះហើយបន្តទៅបុកផ្ទះអ្នកភូមិ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យនរណារងរបួសឡើយ។
ហេតុការណ៍នេះបានបង្កឲ្យមានការផ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង ២ ជិតភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក lexus 470 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2N-3923 បើកបរដោយបុរសម្នាក់បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចស្តុបក្ដាន់ពីររថយន្តបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងចំពេញមួយទំហឹងចំណែកឯរថយន្តខ្ទាតទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរថយន្តនិងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅតក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្ត lexus 470 ព្រលះទ្រូងផ្លូវលាន់ដូចរន្ទះហើយបន្តទៅបុកផ្ទះអ្នករស់នៅតាមដងផ្លូវ រងការខូចខាតយ៉ាងដំណំ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:17:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:17:00 PM
Rating:
No comments: