រត់ម៉ូតូកង់បីឥណ្ឌា មិនសូវកាក់កប បែកគំនិតចូល KTV លួចទូរស័ព្ទនារី អ្នកទទួលភ្ញៀវ តែត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទំនប់ទឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ ដេញតាមចាប់វាយខ្នោះ កាលពីវេលាម៉ោង១ នឹង ៣០ នាទីរំលង អាធ្រាត ឈានចូលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ត្រង់ចំណុច KTV (គោល ដឹនសោន) នៅម្ដុំផ្លូវ ២០០៤ ក្នុងសង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពី ជនសង្ស័យបើកកង់បីឥណ្ឌារបស់ខ្លួន ចូលច្រៀងខារ៉ាអូខេ ហើយបន្លំលួចយក ទូរស័ព្ទពីនារីទទួលភ្ញៀវក្នុងបន្ទប់។
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្ដិ៍ទំនប់ទឹក បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញមានកម្លាំង ចម្រុះ ទាំងសមត្ថកិច្ច កងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ ដេញតាមកង់បីឥណ្ឌា មួយគ្រឿង ដែលបើកបរដោយជន សង្ស័យម្នាក់ខាងលើ និងបានស្រែកឲ្យ ជួយចាប់ តាំងពីផ្លូវ ២៧១ រហូតឆ្លងកាត់ ផ្លូវជាតិលេខ ១ ដល់ត្រឹមសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក៏មានសមត្ចកិច្ចដក កាំភ្លើងបាញ់ ២គ្រាប់ឡើងលើ ដើម្បីគំរាម ឲ្យឈប់ ហើយក៏ឃាត់ខ្លួនជន សង្ស័យ បានយកទៅអធិការនគរបាល ខណ្ឌចំការមន ដើម្បីសួរនាំភ្លាមៗតែម្ដង ។
បើតាមប្រភពព័ត៌មានជុំវិញករណីខាងលើនេះ គឺ ជនសង្ស័យមានគ្នា ២នាក់ បើកកង់បីឥណ្ឌាម្នាក់ មួយគ្រឿង មកចូល ខារ៉ាអូខេខាងលើ ខណៈដល់ពេលជិត ចប់កម្មវិធី ជនសង្ស័យម្នាក់ក្នុងចំណោម គ្នា ២នាក់ បានបន្លំលួចយកទូរសព្ទ ពីនារីអ្នកទទួលភ្ញៀវ ក្នុងបន្ទប់របស់ខ្លួន ដើរចេញមកក្រៅ ដោយឡើងជិះកង់បី ឥណ្ឌា របស់ខ្លួន បំណងគេចខ្លួន តាំងពីផ្លូវ ២០០៤ រហូតឆ្លងកាត់ ៤ ខណ្ឌ ផ្អើលដល់សមត្ថកិច្ច ដេញចាប់បាននៅ ផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយសារកម្លាំង សមត្ថកិច្ច បាញ់គំរាម ២គ្រាប់ ទើបឈប់ និងឃាត់ខ្លួនបាន ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួម និង វត្ថុតាង ត្រូវបាននគរបាល ព្រហ្មទ័ណ្ឌ ខណ្ឌចំការមន ធ្វើការសាកសួរ និង កសាងសុំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕
រត់ម៉ូតូកង់បីឥណ្ឌា មិនសូវកាក់កប បែកគំនិតចូល KTV លួចទូរស័ព្ទនារី អ្នកទទួលភ្ញៀវ តែត្រូវជាប់ខ្នោះសមត្ថកិច្ច
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:46:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:46:00 PM
Rating:
No comments: