ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បើករថយន្ត ស៊េរីទំនើប ម៉ាកលុចសុីស GS-300 មួយគ្រឿង បត់ឆ្លងផ្លូវលឿនពេក បួងចង្កូតមកវិញមិនទាន់ ជ្រុលទៅ បុករះម៉ូតូមួយគ្រឿង ចតនៅចិញ្ចើមផ្លូវ និងបុកចូលផ្ទះអ្នកភូមិ បណ្តាលឲ្យ បាក់ទ្វារអស់មួយចំហៀង ខូចខាតយ៉ាង ដំណំ ចំណែកម្ចាស់រថយន្ត រងរបួសបាក់ ដៃម្ខាង រីឯរថយន្តបង្កផ្ទប់នឹងជញ្ជាំង ផ្ទះខូចខាតយ៉ាងដំណំទៅមុខលែងរួច។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្លូវបេតុងគ្មានលេខ កែងផ្លូវ ១០១៣ ក្នុងសង្កត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីរអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីវ័យក្មេងម្នាក់ បើករថយន្តមួយគ្រឿងម៉ាកលុចសុីស GS-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-9904 ចេញពីរផ្លូវបេតុងគ្មានលេខ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវ ១០១៣ ក្នុងល្បឿនលឿនពេក បួងចង្កូតមកវិញមិនទាន់ បណ្តាលឲ្យជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌ ស ពាក់ស្លាកលេខ 1CU-3062 ចតនៅតាមចិញ្ចើមផ្លូវ ខូចខាតតិចតួច រួចបន្តទៅបុកចូលផ្ទះអ្នកភូមិបាក់ទ្វារមួយចំហៀង ចំណែកម្ចាស់រថយន្តបង្កបានរងរបួសដៃម្ខាង ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះដោយខ្លួនឯង រីឯរថយន្តបង្កផ្ទប់នឹងជញ្ជាំងផ្ទះខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ ដោយខាងភាគីរថយន្តបង្កសូមសម្របសម្រួលជាមួយម្ចាស់ម៉ូតូ និងម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
បើករថយន្តប្រញាប់ពេក ទៅ បុករះម៉ូតូ មួយគ្រឿង និងផ្ទះអ្នកភូមិ រងបួសដៃម្ខាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:35:00 PM
Rating:
No comments: