មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឡើងផ្សារស្លាកបាណូ ឆ្លងចរន្តឆក់ធ្លាក់ របួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតរងបួសស្រាល ខណៈអ្នកទាំងពីរបានយកអន្ទាដែកដាក់ ឡើងផ្សារស្លាកបាណូ ដើម្បីដាក់តាំងរូបសម្តេចទាំងពីរ បណ្តាលឲ្យឆ្លងចរន្តឆក់ធ្លាក់មកក្រោម បោកក្បាលនឹងឥដ្ឋការ៉ូឡា បង្កឲុ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងសមត្ថកិច្ចចុះមកកន្លែងលកើតហេតុ ការលពិីវេលាម៉ោង ២០ នឹង ០០នាទី ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខសាលាភាសាកូរ៉េ តាមបណ្តោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។
ជនរងគ្រោះមិនស្គាល់មិនអត្តសណញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ បើកម៉ូតូកង់បីមួួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AL-0704 ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានឈប់រួចនាំគ្នាលើកដែកអន្ទាដាក់ឡើងផ្សារប៉ាណូ ដើម្បីដាក់តាំងរូបសម្តេចទាំងពីរ។ ប្រភពបន្តទៀតថាខណៈកំពុងផ្សារស្រាប់តែឆ្្លងចរន្ត បែកផ្ការភ្លើងឆក់ធ្លាក់ទាំងពីរនាក់ មកក្រោម បណ្តាលឲ្យបុរសម្នាក់បោកក្បាលនឹងឥដ្ឋការ៉ឡា រងរបួសធ្ងន់ ចំណែកម្នាក់ទៀត រងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីក ហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករុឺម៉កម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ ១ រងចាំប្រគល់ជូនម្ចាស់វិញ៕
ឡើងផ្សារស្លាកបាណូ ឆ្លងចរន្តឆក់ធ្លាក់ របួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ឡើងផ្សារស្លាកបាណូ ឆ្លងចរន្តឆក់ធ្លាក់ របួសធ្ងន់ម្នាក់ និងស្រាលម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:04:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.