ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ក្រោយ ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងពីរនាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅ ចំណុចស្តុបភីហ្សាខុមម៉ូនី តាមបណ្តោយ ផ្លូវកម្ពុជាក្រោម កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
ជនរងគ្រោះ (ស្លាប់) និងអ្នករងរបួសធ្ងន់ ស្រាល មិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉ែវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1H-1927 ធ្វើដំណើរតាមបណ្តោយផ្លូវ ២៦១ ទិសដៅពីជើងទៅត្បូង លុះមក ដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយ គ្រឿងទៀត ម៉ាកហ្សូម័រអ៊ិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GE-2537 ជិះដោយបុរសម្នាក់ តាមបណ្តោយផ្លូវ កម្ពុជាក្រោម ទិសដៅពីលិចទៅកើត បុកគ្នាពេញទំហឹងបណ្តាលឲ្យម្ចាស់មូតូហ៊្សូ ម័រអ៊ិច ផ្លោងទៅមុខភីហ្សាខុមម៉ូនី រងរបួសធ្ងន់ចំណែកខាងម៉ូតូវ៉ែវរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ភ្លាមៗនោះ ត្រូវបានរថយន្តសង្គ្រោះគ្លីនីករស្មី ពីរគ្រឿង មកដឹកជនរងគ្រោះទាំងបីនាក់ ទៅសង្គ្រោះភ្លាមៗ តែដោយស្ថានភាព អ្នករងគ្រោះពីរនាក់ធ្ងន់ធ្ងរពេកបានបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែត្រ បន្ទាប់មកបានស្លាប់ម្នាក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាត្តិប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពីណី៕
បើកម៉ូតូលឿនដូចគ្នា ជ្រុលទៅបុកគ្នា ពេញទំហឹង ស្លាប់ម្នាក់ រងរបួសធ្ងន់ ស្រាលពីរនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:51:00 PM
Rating:
No comments: