ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលុចសុីស ៣៣០ មួយ គ្រឿង បោះពួយលឿនដូចហោះ ដល់ ចំណុច ស្តុបបែកជាបួន មិនបង្អង់ល្បឿន ជ្រុលចង្កូតទៅម៉ូតូឌ្រីមសង់មួយគ្រឿង ជិះដោយប្តីប្រពន្ធពីរនាក់ បុើងជាង ១០ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរ នាក់ រថយន្តបង្កមិនទាន់អស់ល្បឿង បានរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ និងស្លាកសញ្ញាចរាចរណ៍មួយផ្ទាំង បាក់រាបដល់ដី រួចបន្តទៅបុកបង្គោល ប៉ាន់ណូ បណ្តាលឲ្យបាក់ជើងមួយ ចំហៀង រថយន្តទៅមុខលែងរួច ម្ចាស់រថយន្តបង្ក បើកទ្វាររត់គេចខ្លួន បាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២:៣០នាទីយប់រំលងអាធ្រាត ឈានចួលថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅចំណុចការ៉ាស់សាំងតូតាល់ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី កែងនិងផ្លូវ ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តមួយ គ្រឿង ម៉ាកលុចសុីស RX330 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AC-6807 ធ្វើដំណើរតាមបណ្តោយ ផ្លូវឧកញ្ញាម៉ូុងរិទ្ធីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះលុះមកដល់ស្តុបបែកជាបួនចំណុចកើតហេតុខាងលើមិនបង្អង់ល្បឿនបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ 1C-4654 ជិះដោយប្តីប្រពន្ធពីរនាក់តាមបណ្តោយផ្លូវ ១០០៣ ទិសដៅពីជើងទៅត្បូងពេញទំហឹងបណ្តាលបុើងម៉ូតូជាង ១០ម៉ែត្រ ចំណែកជនរងគ្រោះពីរនាក់ប្តីប្រពន្ធផ្លោងបោកនឹងថ្នល់ រងរបួសធ្ងន់។ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភាមៗ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿងបានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកខឿនសួនច្បារចិញ្ចើមផ្លូវ និងស្លាកចរាចរណ៌មួយផ្ទាំងបាក់រាបដល់ដីរួចបន្តទៅបុកបង្គោលបានណូបាក់ជើងមួយចំហៀងផ្ទប់ជាប់ទៅមុខលែងរួច ភ្លាមៗនោះម្ចាស់រថយន្តបើកទ្វាររត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកម៉ូតូខូចខាតស្ទើរទាំស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តលឿនដូចហោះ ជ្រុលទៅបុក ម៉ូតូឌ្រីមសង់ បុើងជាង ១០ម៉ែត្រ រងបួសធ្ងន់ពីរនាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:46:00 PM
Rating:
No comments: