ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនពេក វ៉ាជែងជ្រុលទៅបុករម៉កដឹកបន្លែ ផ្លោងជាង ១០ម៉ែត្រ បោកក្បាលស្លាប់បាត់បង់ជីវិតគួរអោយអាណោចអធ័ម ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៧យប់ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ ទល់មុខក្រុមហ៊ុន ម៉ាកសឺដេស ផ្លូវ ៣០ម៉ែត្រ ភូមិ ទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា វ័យប្រហែល ២៥ឆ្នាំ បានជិះម៉ូតូម៉ាក់ ស៊ុយសុគី ស្មាក់ សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ អត់មានស្លាកលេខ
ដោយឡែក អ្នកបើករុឺម៉កម៉ូតូ មានឈ្មោះ ពន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់រុឺម៉ក ស្នាក់នៅ ភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គឺមានម៉ូតូសណ្តោងរុឺម៉ក ដឹកបន្លែមួយគ្រឿង ជិះគ្នា ៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ ដោយបើកដឹកបន្លែ ពីស្រុកស្អាង ខេត្តកណ្តាល មកបោះអោយមូយនៅផ្សារដើមគ តាមផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែ មានបុរសជន រងគ្រោះដែលស្លាប់ បានធ្វើដំណើរតាមផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន វ៉ាជែងគេឯងពេញផ្លូវ ក៏ស្រាប់តែ ជ្រុលចូល ផ្លូវម្ខាងទៀត ទៅបុកនិងរម៉កម៉ូតូ យ៉ាងពេញទំហឹង បណ្តាលអោយ ជនរងគ្រោះជិះម៉ូតូ ហោះផ្លោងឡើងលើចិញ្ចើមផ្លូវ រងបួសរយះ ចង្ការ និងផុងក្រលៀនខាងឆ្វេង ហើយភ្លាមៗនោះដែរ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ តែពេលជិះដល់ពាក់កណ្តាលផ្លូវអកុសលបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ។
។ ដោយឡែកខាងម៉ូតូ សណ្តោងរុឺម៉ក មនុស្សរងរបួស រលាត់ដៃរលាត់ជើងតិចតួច ចំណែកអ្នកបើកបរម៉ូតូរុឺម៉ក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានទំនាក់ទំនង ហៅជំនាញចរាចរណ៍ក្រុង អោយចុះទៅធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង ព្រមទាំងអ្នកបើករុឺម៉ក ទៅរក្សារទុកនៅ ការិល័យចរាចរណ៍ជើងគោក ចំនែកសពជនរងគ្រោះ ត្រូវយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីស្វែងរកសាច់ញាតិបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
បើកម៉ូតូវ៉ាជែងជ្រុលទៅបុករម៉កដឹកបន្លែ ផ្លោងប្រមាណជាង ១០ម៉ែត្រ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:17:00 PM
Rating:

No comments: