ជិះម៉ូតូឆក់ទូរស័ព្ទមិនបានសំរេច ត្រូវរងគ្រោះជិះដេញបុក ជ្រុលទៅបុករថយន្តចតលើចិញ្ចើមផ្លូវ រងរបួសធ្ងន់ស្រាល ៣នាក់
ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងពីរនាក់ទៀត ដែលជាជនរងគ្រោះជិះម៉ូតូគ្រឿង កំពុងតែនិយាយទូរស័ព្ទ ស្រាប់តែលេចជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទ តែមិនបានសំរេចជនរងគ្រោះស្រែកចោៗ បានជិះដេញបំបុក ជ្រុលទៅបុករថយន្តកុងតឺន័រកំពុងចតអែបចិញ្ចើមផ្លូវ បណ្ដាលអោយម៉ូតូនិងរងគ្រោះរងរបួសធ្ងន់ ២នាក់ និងស្រាល ១ម្នាក់ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូមួយគ្រឿង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ចំណុចជាប់ វត្តនុមន្នី ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ។
យោងតាមសំដីជនរងគ្រោះបានអោយអ្នកយកព័ត៌មានដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នា ៣នាក់ ជិះម៉ូតូឌ្រីមសង់ ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-7821 ធ្វើដំណើរពីលិចទៅកើត ដោយរូបគាត់នៅខាងក្រោយកំពង់តែនិយាយទូរស័ព្ទ ស្រាប់មកដល់ចំណុចកើតហេតុខាងលេចជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GB-1295 មកពីក្រោយធ្វើសម្មភាពឆក់ តែមិនបានសំរេច ឃើញដូចច្នោះរូបគាត់ ក៏ជិះម៉ូតូដេញស្រែកចោរៗ ហើយបានជិះបំបុក ក៏ជ្រុលទៅបុករថយន្តកុង ពាក់ស្លាកលេខកំពង់ចាម 3A.5238 ចតស្ងៀមតាមចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹងបណ្ដាលអោយខាងជនរងគ្រោះ រងរបួសធ្ងន់ និងស្រាល៣នាក់ ចំណែកជនសង្ស័យទាំង ២ មិនរងរបួសនោះទេ បានរត់គេចខ្លួនដោយសុវត្តិភាព ឯជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯកជនសួរគ៌ា ដឹកយកទៅសង្គោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញ ចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿង និងរថយន្តកុងតឺន័រ ទៅការិយាល័យចរាចរណ៌ផ្លូវគោក រងចាំដោះស្រាយតាមផ្លូវច្បាប់។
ជិះម៉ូតូឆក់ទូរស័ព្ទមិនបានសំរេច ត្រូវរងគ្រោះជិះដេញបុក ជ្រុលទៅបុករថយន្តចតលើចិញ្ចើមផ្លូវ រងរបួសធ្ងន់ស្រាល ៣នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:36:00 PM
Rating:

No comments: