ជិះម៉ូតូមកកាប់ដល់កន្លែងធ្វើការ ស្លាប់បុរសម្នាក់ រួចគេចខ្លួនបាត់ សង្ស័យករណីគំនុំ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ជិះម៉ូតូមកកាប់ដល់កន្លែងធ្វើការ ស្លាប់បុរសម្នាក់ រួចគេចខ្លួនបាត់ សង្ស័យករណីគំនុំ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានជនសង្ស័យ ៤នាក់ ធ្វើសកម្មភាពជិះម៉ូតូចូលមកកាប់យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងការដ្ឋានសំណង់ចិនមួយកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយជនសង្ស័យទាំងនោះនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល គេសង្ស័យជាករណីគំនំុ។​
ហេតុការណ៍បង្កឲ្យមានកាភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ១៨ នឹង ៣០ នាទីយប់ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងការដ្ឋានសំណង់ចិន (ណានតុង ហ្សុងរ៉ាន់ ខនគ្រីត ខាមបូឌា ឯ-ក ) តាមបណ្តោយផ្លូវ ៣ ស្ថាប័ណ្ណ ក្នុងសង្កាត់ទួលសង្កែ​ ១ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះដែលត្រូវជនសង្ស័យសម្លាប់មានឈ្មោះ រ៉ាន វៃ​ ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ សំណង់ផ្នែកជាងពុម្ភ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត  ភូមិសេរីអោ ឃុំក្រស់ ស្រុករមាហែក ខេត្តស្វាយវៀង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅក្នុងការដ្ឋានបានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោង ១៨ នឹង ០០នាទី ខ្ញុំបាទបានមកដល់ក្នុងការដ្ឋានចិន រួចហើយ ខ្ញុំបានប្តូរវេនពីរកម្លាំងសន្តិសុខយាមពេលព្រឹក ឈ្មោះ កែវ ភារិន ភេទ ប្រុស​ អាយុ ៣៨ឆ្នាំ ពេលខ្ញុំបានប្តូរវេនជាមួយគាត់រូចហើយ គាត់ក៏បានចេញទៅផ្ទះ មួយសន្ទុះក្រោយមក នៅវេលាម៉ោង ១៨ នឹង ៣០នាទី ថ្ងៃដដែលក៏មានបុរសម្នាក់ បើកកង់បីមួយគ្រឿង ដឹកស្រាចូលមក ដើម្បីអោយប្រពន្ធរបស់គាត់លក់នៅក្នុងការដ្ឋាន ហើយក៍បានប្រើគាត់ឲ្យជួយលើកស្រាយកឲ្យប្រពន្ធគាត់នៅខាងក្នុង ស្រាប់តែព្ញសំឡេងឆោឡោ រួបគាត់ចេញមកវិញក៏ឃើញជនរងគ្រោះត្រូវជនសង្ស័យកាប់ស្លាប់ទៅហើយ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើតាមប្រភពពីអ្នករស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យចំនួន ៤នាក់ ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក មកឈប់នៅមុខការដ្ឋាន ចំណុចកើតហេតុខាងលើ រួចហើយមានជនសង្ស័យម្នាក់ ក្នុងចំណោម ៤នាក់ បានចុះពីរលើម៉ូតូ រួចដើរកាន់កាំបិតចូលទៅ ហើយបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ដែលកំពុងឈរក្បែរនឹងប៉ុស្តិ៍យាមសន្តិសុខ បណ្តាលឲ្យត្រូវ ចំនួនពីរកាំបិត ១កាំបិត ត្រូវចំកញ្ចឹង-ក ខាងក្រោយ និង ១កាំបិតទៀត ត្រូវចំដើមទ្រូងមើលឃើញគ្រឿងក្នុង ស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ចំណែកជនសង្ស័យ បន្ទាប់ពីរបានធ្វើកម្មភាពកាប់ទៅលើជនរងគ្រោះរួចហើយ បានរត់ចេញមកក្រៅឡើងជិះម៉ូតូដែលបក្ខពួកនៅចាំខាងក្រៅគេចខ្លួនបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ រួចធ្វើកោសល្យវិច្ច័យ រួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចនិងធ្វើការស្រាវជ្រាវដើម្បីស្វែង រកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ជិះម៉ូតូមកកាប់ដល់កន្លែងធ្វើការ ស្លាប់បុរសម្នាក់ រួចគេចខ្លួនបាត់ សង្ស័យករណីគំនុំ ជិះម៉ូតូមកកាប់ដល់កន្លែងធ្វើការ ស្លាប់បុរសម្នាក់ រួចគេចខ្លួនបាត់ សង្ស័យករណីគំនុំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

Powered by Blogger.