ភ្នំពេញ៖ យុវជនម្នាក់ បានបែកក្បាលស្លាប់នៅកន្លែងភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តម៉ាស្តារមួយគ្រឿង មិនចាំស្លាកលេខ បើកបុកពេញទំហឹង ខណៈជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នា ឆ្លងផ្លូវ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ៣០នាទីលំលងអាធ្រាត ឈានចូលថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចប៉ុស្តិ៍ ២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ្ញាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សពជនរងគ្រោះ (ស្លាប់) មានឈ្មោះ តាន់ សុទាន់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ មានស្រុកកំណើត ភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ចំណែកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ បានរងរបួសធ្ងន់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1l-4462 តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បំរុងបត់ឆ្វេងដៃ ទៅផ្លូវភ្នំពេញហាណូយ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកម៉ាស្តារ មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចហោះ ជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យម៉ូតូ និងជនរងគ្រោះបើុងប្រមាណជា ១០ម៉ែត្រ បែកក្បាលស្លាប់នៅកន្លែងកើតហេតុម្នាក់ភ្លាមៗ ចំណែកម្នាក់ទៀតរងបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីករស្មីដឹកយកទៅសង្គ្រោះភ្លាមៗ រីឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះមកដល់ ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគតបាល ខណ្ឌសែនសុខ រងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថិកច្ចទុកប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកម៉ូតូពេញទំហឹងយស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:45:00 PM
Rating:

No comments: