មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បេីករថយន្តលឿនពេក ជ្រុលទៅបុករង្វង់មូលនាងកេណរ បែកកង់ទៅមុខលែងរួច

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹង បានបេីករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលបុករង្វង់មូលនាងកេណរ ដែលទេីបនឹងសាងសង់ បណ្តាលអោយហោះទៅម្ខាងទៀត បែកកង់ទៅមុខលែងរួច។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង ១០ នឹង ៣០​នាទី​យប់ ថ្ងៃទី ៣១​ ខែ មករា ឆ្នាំ ២០១៩​ នៅចំណុចរង្វង់មូលនាងកេណរ​ តាមបណ្តោយផ្លូវអាស៊ាន​ ស្ថិតក្នុងភូមិដេីមគ​ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វារ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យ​ដឹងថា​ មុនពេលកេីតហេតុ គេបានឃេីញរថយន្តម៉ាកកូរ៉ូលា​ មួយគ្រឿង ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 2D-2209 បេីកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវអាស៊ាន​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែបេីកបុកឡេីងខឿនរង្វង់មូលនាងកេណរ បណ្តាលអោយហោះទៅម្ខាងទៀត បែកកង់មុខទាំងសងខាង ទៅមុខលែងរួច ភ្លាមនោះម្ចាស់រថយន្តបានចុះពីរថយន្តគេចខ្លួនបាត់។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកនៅ អធិការនគរបាល ខណ្ឌជ្រោយចង្វារ រងចាំដោះស្រាយពេលក្រោយ៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បេីករថយន្តលឿនពេក ជ្រុលទៅបុករង្វង់មូលនាងកេណរ បែកកង់ទៅមុខលែងរួច បេីករថយន្តលឿនពេក ជ្រុលទៅបុករង្វង់មូលនាងកេណរ បែកកង់ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:01:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.