ស្ត្រីម្នាក់ចាញ់បោកអនិកជនខ្មែរនៅអាមេរិក អស់លុយជិត ២០ម៉ឺនដុល្លារ សម្រេចចិត្តមកបញ្ចប់ជីវិត លោតទឹកពីលើស្ពានជ្រោយចង្វារ ត្រូវបានខ្មែរឥស្លាមចេញទូកជួយទាន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ស្ត្រីម្នាក់ចាញ់បោកអនិកជនខ្មែរនៅអាមេរិក អស់លុយជិត ២០ម៉ឺនដុល្លារ សម្រេចចិត្តមកបញ្ចប់ជីវិត លោតទឹកពីលើស្ពានជ្រោយចង្វារ ត្រូវបានខ្មែរឥស្លាមចេញទូកជួយទាន់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ភ្នំពេញ៖ ស្ត្រីវ័យ ៣៩ឆ្នាំម្នាក់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ បានសម្រេច តែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា ដោយសារចាញ់បោកអនិកជនខ្មែរម្នាក់ តាមប្រពន្ធ័ហ្វេសប៊ុកអស់លុយជិត ២០ម៉ីនដូល្លារ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង ១២ នឹង ៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ងួន វណ្ណារី ភេទស្រី អាយុ ៣៩ឆ្នាំ ស្នាក់នៅម្ដុំជម្ពូវ័ន្ដ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិ សំបួរមាស ខ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានអោយដឹងថា គាត់ចាញ់បោកខ្មែរអនិកជន នៅអាមេរិចម្នាក់ តាមប្រព័ន្ធតាមហ្វេសប៊ុក ដោយផ្ញើលុយលើទី១ ៖ ២០០ដុល្លារ លើកទី ២៖ ៥០០ដុល្លារ និងលើកទី ៣៖ ៨០០០ដុល្លារ ផ្ញើរហូតរយៈពេលពីរខែសរុបទាំងអស់ជិត ២០ម៉ឺនដូល្លារ លុយទាំងនេះគឹរូបគាត់ខ្ចីគេខ្លះ។ក្រោយមកការទំនាក់ទំនង តាមប្រពន្ធ័ហ្វេសបុកមិនអាចទាក់ទងបានទើបដឹងខ្លួនថា ចាញ់បោកគេ ចំណែកប្ដីរបស់គាត់ ក៏មិនដឹងរឿងនេះដែរ ក្រោយពីដឹងប្រពន្ធរបស់គាត់ចាញ់បោកគេអស់លុយច្រើនបែបនេះ ប្ដីបានស្ដីបន្ទោសយ៉ាងខ្លាំងៗដោយពិបាកចិត្ត គិតអ្វីលែងចេញគឺចង់តែស្លាប់ ទើបរត់ចេញពីផ្ទះជិះកង់បីឥណ្ឌា តាំងពីជំម្ពូវ័ន្តមកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មី ដើម្បីបញ្ចប់ជីវិតតែមិននឹកស្មានថា បងប្អូនខ្មែរឥស្លាមជួយស្រង់បែបនេះសោះ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ ស្ត្រីរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ដឹកមកប៉ុស្តិដើម្បីសាកសួរ និងណែនាំថ្ងៃក្រោយកុំអោយគិតខ្លីបែបនេះទៀត រួចកទាក់ទងក្រុមគ្រួសារអោយមកយកត្រឡប់ទៅផ្ទះវិញ។
ស្ត្រីម្នាក់ចាញ់បោកអនិកជនខ្មែរនៅអាមេរិក អស់លុយជិត ២០ម៉ឺនដុល្លារ សម្រេចចិត្តមកបញ្ចប់ជីវិត លោតទឹកពីលើស្ពានជ្រោយចង្វារ ត្រូវបានខ្មែរឥស្លាមចេញទូកជួយទាន់ ស្ត្រីម្នាក់ចាញ់បោកអនិកជនខ្មែរនៅអាមេរិក អស់លុយជិត ២០ម៉ឺនដុល្លារ សម្រេចចិត្តមកបញ្ចប់ជីវិត លោតទឹកពីលើស្ពានជ្រោយចង្វារ ត្រូវបានខ្មែរឥស្លាមចេញទូកជួយទាន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:19:00 PM Rating: 5

No comments:

Powered by Blogger.