មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បោះពួយរថយន្តលឿនពេក ហោះទៅបុកខឿនធានាគារ ABA រួចរេកន្ទុយក្រោយបោកផ្ទប់នឹងដើមឈើ រងរបួសធ្ងន់ស្រាលពីរនាក់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តបាឡែនមួយគ្រឿងបោះពួយយ៉ាងលឿន ដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនធានាគារ ABA រួចបោកនឹងដើមឈើពេញទំហឹង ធ្វើឲ្យរថយន្តវិលត្រឡប់ក្រោយប្រមាណជា ៤០ម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែករថយន្តបង្កខូចខាតស្ទើរទាំងស្រុង។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការនេះឡើងកាលពីវេលាម៉ោង ១ នឹង ៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខសាលាវិទ្យាល័យជាសុីមសាមគ្គី តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីសន្តិសុខយាមនៅធានាគារ ABA បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើនិងបុរសម្នាក់ទៀត បើកថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7112 ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ខណៈផ្លូវកោងបួងចង្កូតមិនទាន់ រេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅបុកខឿនធនាគារ ABA ពេញួទំហឹង ដោយសាខឿនធនាគារខ្ពស់ពេក ឡើងមិនរួច បណ្តាលឲ្យរថយន្តបោកផ្ទប់នឹងដើមក្ងោកពេញទំហឹង វិលជាច្រើនជុំត្រឡប់ក្រោយប្រមាណជា ៤០ម៉ែត្រ រងរបួសធ្ងន់តៃកុង និងអ្នកដំណើររងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុងហាក់ ដឹងយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តខូចខាតមួយចំហៀងខាងឆ្វេងស្ទើរទាំងស្រុង។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយពិនិត្យនៅកន្លែងកើតហេតុមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ទើបសមត្ថកិច្ចប្រគល់ជូនម្ចាស់យកទៅជួសជុសដោយខ្កួនឯង។
បោះពួយរថយន្តលឿនពេក ហោះទៅបុកខឿនធានាគារ ABA រួចរេកន្ទុយក្រោយបោកផ្ទប់នឹងដើមឈើ រងរបួសធ្ងន់ស្រាលពីរនាក់ បោះពួយរថយន្តលឿនពេក ហោះទៅបុកខឿនធានាគារ ABA រួចរេកន្ទុយក្រោយបោកផ្ទប់នឹងដើមឈើ រងរបួសធ្ងន់ស្រាលពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.