ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពឆក់កាបូប ពីស្រ្តីពីរនាក់ម្តាយ និងកូនកំពុងជិះម៉ូតូមួយគ្រឿង បានសម្រេច បណ្តាលឲ្យម្តាយ និងកូនដួលរងរបួសធ្ងន់ កាលពីវេលម៉ោង ១២យប់រំលងអាធ្រាត្រ ឈានចុូលថ្ងៃទី ១៧ ឆ្នាំ ២០១៩ នៅចំណុចស្តុបអូរឬស្សី តាមបណ្តោយផ្លូវ ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ជនសង្ស័យមិនបានស្គាល់អត្តសញ្ញាណនោទេ។ បានរត់គេចខ្លួនបានមួយថ្ងៃ លុះមកដល់វេលាម៉ោង ១ នឹង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៨ កុម្ភៈ កម្លាំងនគរបាលកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បានជិះម៉ូតូល្បាតនៅតាមដងផ្លូវ ក៏ប្រទះឃើញមុខសញ្ញាចាស់កំពុងជិះម៉ូតូនៅម្តុំស្តុបពេទ្យចិន ក៏បាននាំគ្នាជិះម៉ូតូដេញមកដល់ចំណុចមុខក្លឹបកម្សានសូនី តាមបណ្តោយផ្លូវ ២៣២ កែងផ្លូវ ១០៥ ទើបកម្លាំងនគរបាលកម្រិតស្រាលដេញព័ទ្ធចាប់បានភ្លាមៗ និងដកហូតបានម៉ូតូមួយគ្រឿងម៉ាក QBIX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HA-5515 ផងដែរ។បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជូនទៅខ្លួនជនសង្ស័យទៅក្រសួងមហាផ្ទៃភ្លាមៗតែដោយមានស្នើសុំពីកម្លាំងនគរបាលខណ្ឌ៧មករាសូមជនសង្ស័យមកវិញទើបកម្លាំងនគរបាលកម្រិតស្រាល បាននាំខ្លួនជនសង្ស័យមកប្រគល់ជូនសមត្ថកិច្ច ប៉ុស្តិ៍នគរបាលសង្កាត់បឹងព្រលឹតដើម្បីសួរនាំបន្ត។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបញ្ជូនខ្លួនបន្តទៅអធិការ ខណ្ឌ៧មករា ដើម្បីកសាងសុំណុំរឿង បញ្ជូនតុលាការចាត់ការទៅតាមនីតិវិធច្បាប់៕
ឆក់កាបូបបានសម្រេច គេចខ្លួនបានមួយថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចក្របួចបានម្នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:47:00 PM
Rating:
No comments: